ផ្អើលអ្នកភូមិ ! នារីវ័យក្មេងម្នាក់ ឲ្យតែពេលយំម្តងៗមិនដែលចេញទឹកភ្នែកទេ គឺចេញមកសុទ្ធតែគ្រាប់...(មានវិដេអូ)
ស៊ីហៀង
-

រឿងចម្លែក ៖ រឿងនេះអាចចាតុទុកថា ជារឿងមួយដែលចម្លែកខ្លាំងនិងគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ វាបានកើតឡើងទៅលើនារីវ័យក្មេងម្នាក់ដែលនាងមានសញ្ជាតិអាមេនី ។ 

នារីម្នាក់នេះមានឈ្មោះថា Satenik Kazaryan នាងបានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះតែពេលនាងយំម្តងៗ ភ្នែករបស់នាងចេញមកសុទ្ធតែ គ្រាប់គ្រីស្តាល់ ។ 

ជារៀងរាល់ថ្ងៃគ្រាប់ត្បូង គ្រីស្តាល់តូចចេញពីភ្នែករបស់នាងយ៉ាងហោចណាស់ ៥០ គ្រាប់ ហើយជំងឺមួយនេះបានធ្វើឲ្យនារីសញ្ជាតិ អាមេនីរូបនេះមានការឈឺចាប់យ៉ាងខ្លាំងផងដែរ។ 

គួរបញ្ជាក់ផងដែរថា សូម្បីតែក្រុមគ្រូពេទ្យក៏មានភ្ញាក់ផ្អើលនឹងជំងឺរបស់នាងដូចគ្នា។ ហើយក្រុមគ្រូពេទ្យទាំងនោះបានប្រាប់ថាពួកគេមិនដែលជួបប្រទះជំងឺបែបនេះពីមុនមក ហើយក៏មិនដឹងពីវិធីព្យាបាលបែបណានោះដែរ។ ឬក៏អាចនិយាយបានថាក្រុមគ្រូពេទ្យមិនអាចធ្វើរោគវិនិច្ឆ័យលើជំងឺដ៏ចម្លែកនេះបានឡើយ៕  សូមទស្សនាវិដេអូខាងក្រោម៖