ទីបំផុតមុខងារថតវីដេអូ AI Color Portrait បំពាក់នៅលើស្មាតហ្វូន OPPO A94 ហើយ ដែលមានតម្លៃខ្លួនខ្ទង់…
សីហា
-

មួយរយៈចុងក្រោយនេះឃើញថាប៊្រេនទូរស័ព្ទម៉ាកល្បី OPPO បានកំពុងញាប់ដៃញាប់ជើងបញ្ចេញនូវស្មាតហ្វូនត្រកូល A ស៊េរីជាបន្តបន្ទាប់ ដែលជាស្មាតហ្វូតស្ថិតក្នុងកម្រិតថវិកាមធ្យម ប៉ុន្តែរចនាឡើងនូវរាងរាងទាន់សម័យ មុខងារប្រើប្រាស់ទំនើបៗ មិនចាញ់ស្មាតហ្វូនលំដាប់កំពូលប៉ុន្មាននោះទេ។

តួយ៉ាង បើយោងតាមហ្វេសប៊ុកផេគផ្លូវការ OPPO ក្នុងពេលនេះក្រុមហ៊ុនបានបញ្ចេញនូវស្មាតហ្វូនត្រកូល A ស៊េរីថ្មីមួយម៉ូឌែលទៀតហើយ ដែលមានរូបរាងកាលីបទាន់សម័យនោះគឺ OPPO A94 អមមកជាមួយនឹងលក្ខណៈពិសេសៗ ដែលបង្កើតឡើងជាពិសេសសម្រាប់ បងប្អូនសិស្សានុសិស្ស និស្សិត កំពុងសិក្សា ឬ ធ្វើការតាមរយៈអនឡាញ អំឡុងពេលស្នាក់នៅផ្ទះ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-19 ដ៏កាចសាហាវ ហើយចាំបាច់ត្រូវការប្រើប្រាស់ស្មាតហ្វូនជួយសម្រួលដល់ការសិក្សា និងការងារប្រចាំថ្ងៃ ជាមួយនឹងសមត្ថភាពខ្លាំង មុខងារប្រើប្រាស់ទំនើបៗ សមតាមតម្រូវការអតិថិជនតែម្តង។`

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូនស៊េរីថ្មី OPPO A94 បច្ចុប្បន្ននេះកំពុងតែផ្ទុះការគាំទ្រយ៉ាងព្រោងព្រៀតពីបណ្តាប្រទេសមួយចំនួននៅលើពិភពលោក ហើយបើតាមដឹងតម្លៃខ្លួនរបស់ស្មាតហ្វូនមួយនេះប្រហែលខ្ទង់ $300 តែប៉ុណ្ណោះ បើធៀបតម្លៃនៅតាមបណ្តាប្រទេសមួយចំនួន។ ដូច្នេះ លោកអ្នកប្រាកដជាឆ្ងល់ហើយថា តើស្មាតហ្វូនក្នុងលំដាប់ថវិកាប្រហែលខ្ទង់ $300 វាសមត្ថភាពខ្លាំងកម្រិតណា? ហេតុអ្វីបានជាម្នាក់ៗរង់ចាំ OPPO A94 យ៉ាងអន្ទះសារបែបនេះ?

AI Color Portrait Video: អាចនិយាយបានថាសម្រាប់ត្រកូល A គឺវាជាស្មាតហ្វូនដំបូងគេដែលបំពាក់មកជាមួយមុខងារថតវីដេអូមួយនេះទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ ដោយរក្សាពណ៍មនុស្ស ជម្រុះពណ៌ទេសភាពខាងក្រៅជាពណ៌សខ្មៅ ហើយសម្រាប់មុខងារមួយនេះកន្លងមកគឺមានបំពាក់តែលើស្មាតហ្វូនលំដាប់ថវិការខ្ពស់តែប៉ុណ្ណោះ។ លើសពីនេះវាក៏បានបំពាក់មកជាមួយមុខងារទំនើបៗផ្សេងៗទៀតមានដូចជា Dual View Video, Night Flare Portrait, Dynamic Bokeh និងមុខងារ Night Plus ។

បច្ចេកវិទ្យាសាកថ្ម 30W VOOC 4.0: ការសាកថ្មពិតជាសំខាន់ណាស់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃទើបមិនថា ការសិក្សា ឬធ្វើការតាមអនឡាញ ទស្សនាវីដេអូកម្សាន្ត លេងហ្គេមផ្សេងៗ សុទ្ធតែចង់បាននូវស្មាតហ្វូនដែលមានថាមពលថ្មកាន់បានយូរ សាកឆាប់ពេញ ដូចនេះ OPPO A94 បានបំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន និងសុវត្ថិភាពឈានមុខគេដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់មិនឲ្យខកចិត្តឡើយ។ ហើយ OPPO A94 ក៏ជាស្មាតហ្វូនដំបូងគេបង្អស់ដែលបំពាក់ជាមួយបច្ចេកវិទ្យាសាកថ្ម 30W VOOC 4.0 ក្នុងចំណោមស្មាតហ្វូនស៊េរី A ផ្សេងៗទៀត។

កាមេរ៉ាទម្លុះអេក្រង់ 32MP: កាន់តែទាន់សម័យ ជាមួយកាមេរ៉ាទម្លុះអេក្រង់ទំហំធំ 32MP អមមកនូវបច្ចេកវិទ្យា AI Beauty 2.0 ជួយឲ្យការថតរូបស៊ែលហ្វីកាន់តែស្អាត តាមបែបធម្មជាតិ។ ជាពិសេសសម្រាប់ OPPO A94 មានអេក្រង់ទំហំធំ 6.43” AMOLED ដែលមានកម្រិតបង្ហាញរូបភាព FHD+ ធ្វើឲ្យការទស្សនាកាន់តែត្រជាក់ភ្នែក។

អូ…ហើយអ្នកទាំងអស់គ្នាដឹងទេ ! OPPO A94 មិនត្រឹមតែមានចំណុចពិសេស 3 ខាងលើនោះទេ វាក៏បន្ថែមនូវមុខងារប្រើប្រាស់ មុខងារថតរូបទំនើបៗ ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនថែមទៀតផង។

ជាមួយគ្នានេះផងដែរ ប៉ុន្មានថ្ងៃនេះនៅលើបណ្តាញសង្គមក៏ផ្ទុះការចាប់អារម្មណ៍ខ្លាំង ដោយឃើញថា តារាៗប្រុសស្រីល្បីៗជាច្រើនរូបដូចជា Step, រ៉េត ស៊ូហ្សាណា, DJ Nana, ជា វណ្ណរិទ្ធ និងតារាផ្សេងៗទៀតជាច្រើនបាននាំគ្នាបង្ហោះវីដេអូប្លែកៗ មើលទៅពិតជាគួរឲ្យទាក់ទាញ ប្លែកភ្នែកខ្លាំងមែនទែន ដោយពួកគាត់ទាំងនោះបានប្រើមុខងារថតវីដេអូហៅថា AI Color Portrait Video ។

សូមទស្សនាវីដេអូខាងក្រោម៖

ពិតណាស់ សម្រាប់មុខងារកំពុងពេញនិយមមួយនេះ ឃើញមានតែលើស្មាតហ្វូនតម្លៃថ្លៃៗប៉ុណ្ណោះ ប៉ុន្តែពេលនេះ OPPO ត្រកូល A ស៊េរីថ្មីសមត្ថភាពខ្លាំងមួយនេះ ក៏បានបំពាក់មុខងារ AI Color Portrait Video នេះមកជាមួយផងដែរ។

ជឿជាក់ថា ក្រោយពីបានដឹងពីព័ត៌មានខ្លះៗលើស្មាតហ្វូន OPPO A94 លោកអ្នកមួយចំនួនកំពុងតែពេញចិត្តលើ រូបរាង សមត្ថភាព ជាពិសេសទៅលើមុខងារថតរូប ថតវីដេអូទំនើបៗ ដែលមានលើស្មាតហ្វូនជំនាន់ថ្មីនេះជាក់ជាមិនខាន ដូចនេះយើងមានតែរង់ចាំអ៊ុតមើលតម្លៃទាំងអស់គ្នានៅលើផេគហ្វេសប៊ុក OPPO ផ្លូវការ៕