ថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដ 672នាក់បន្ថែមទៀតនិងមានអ្នកជាសះស្បើយចំនួន228 នាក់
ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកឆ្លងជំងឺកូវិដ១៩បន្ថែមចំនួន ៦៧២ នាក់ និងមានអ្នកជំងឺជាស្បើយចំនួន ២២៨ នាក់ បន្ថែមទៀត សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១៦,៩៧១នាក់, អ្នកជាសះស្បើយចំនួន ៦,០១៩នាក់ និងអ្នក ស្លា ប់ ចំនួន១១០នាក់។



គួរបញ្ជាក់ថា គិតត្រឹមព្រឹកម៉ោង៧ និង០០នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ១៦,៩៧១នាក់ ជាសះស្បើយសរុបចំនួន ៦,០១៩នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១,០៩៥២នាក់ ហើយករណីស្លាប់ ១១០នាក់៕




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។