ពិតណាស់ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកឃើញថាមានការចាប់អារម្មណ៍ខ្លាំងពាក់ព័ន្ធជាមួយនិងរឿងរបស់កញ្ញា មាន ពេជ្ររីតា ត្រូវបានឧកញ៉ា ហេង សៀ បំពាន រា ង កា យ ប៉ុនប៉ុង រំ លោ ភ រួចមក មហាជន រួមទាំងទាំងអ្នកសិល្បៈជាច្រើននាំគ្នាបញ្ចេញការឈឺចាប់ និងស្រែកទាមទារភាពស្អាតស្អំជូនពិធីការិនីប្រចាំប៉ុស្តិ៍ទូរទស្សន៍ MY TV នេះផងដែរ ។




យ៉ាងណាមិញក្រោយពេលផ្ទុះរឿងនេះហើយឃើញថានៅលើគណនីហ្វេសប៊ុករបស់នាយ ព្រែក បានបង្ហោះសារបែបនេះថា ៖«
១ អូនធ្លាប់ស្គាល់គាត់អត់ ?
២ ហេតុអ្វីបានជាអូនចូលទៅក្នុងឡានរបស់គាត់ ?
៣ តើគេចា ប់អូនបោះចូលក្នុងឡានគាត់មែន ?
រឿងមកដល់លេខ១០ហើយ ចុះពីលេខ១ដល់លេខ៩ មានអ្នកដឹងនៅ » នេះជាខ្លឹមសាររបស់អាខោនហ្វេសប៊ុកឈ្មោះ Khneg Ratanak បានបង្ហោះកាលពីព្រឹកមិញ ។




ជាក់ស្តែងចំពោះខ្លឹមសារដែលបានបង្ហោះនៅខាងលើនេះត្រូវបាននាយព្រែក ចេញមុខអះអាងបែបនេះថា ៖ « នៅព្រឹកនេះមានជនខិលខូចបានលួចចូលទៅក្នុងគណនី Facebook របស់ខ្ញុំដែលមានឈ្មោះ Kheng Ratanak ហើយបានបង្ហោះនូវរឿងរ៉ាវមួយចំនួនដូច្នេះរាល់ការផុសផ្សេងៗ ឬ ការឆាតទៅខ្ចីលុយជាដើមខ្ញុំសូមមិនទទួលខុសត្រូវទ្បើយ »៕







