ថ្មីរហូត! អ្នកឆ្លងជំងឺកូវីដ១៩នៅឥណ្ឌា នាំគ្នាដេកក្រោមដើមឈើ ដោយជឿជាក់ថា ដើមឈើជាឱសថ ផ្តល់នូវខ្យល់អុកស៊ីសែនឲ្យពួកគេ….
សីហា
-

ឥណ្ឌា៖ នៅក្នុងទីក្រុង Mewla Gopalgarh ក្នុងរដ្ឋដែលមានប្រជាជនច្រើនបំផុតនៅឥណ្ឌាគឺរដ្ឋ Uttar Pradesh គឺមិនមានគ្រូពេទ្យឬមណ្ឌលសុខភាពច្រើននោះទេ ដោយការធ្វើដំណើរទៅកាន់ទីក្រុងដេលីគឺត្រូវប្រើពេលរហូតដល់ជិត៩០នាទី ដោយមន្ទីរពេទ្យនៅទីនោះក៏កំពុងតែខ្វះគ្រែក្នុងការថែទាំអ្នកជំងឺផងដែរ ម៉្យាងវិញទៀតនៅទីក្រុងខាងលើមិនមានពេទ្យឯកជននោះឡើយ។

ជំនួសដោយមន្ទីរពេទ្យពួកគេបានបង្កើតនូវគ្លីនិកធម្មជាតិដែលមានខ្យល់អាកាសមួយ ក្នុងការផ្គត់ផ្គង់នូវសារធាតុគ្លុយកូស និងឱសថដ៏ទៃទៀតដល់អ្នកជំ.ងឺកូវីដ១៩។

នៅក្នុងភូមិមួយនៅភាគខាងជើងប្រទេសឥណ្ឌាចំនួនអ្នកឆ្លងជំ.ងឺកូវីដ១៩ កាន់តែមានការកើនឡើងរហូតដល់ថ្នាក់ អ្នកជម្ងឺឥ្យសម្រាកដេកលើគ្រែនៅក្រោមដើមឈើ ជាមួយនឹងការភ្ជួរសេរ៉ូមដែលមានសារធាតុគ្លុយកូស ដ៏ស្ងៀមស្ងាត់ផងដែរនៅទីតាំងមួយនោះ៕

អ្នកខ្លះជឿថាការដេកនៅក្រោមដើមឈើណេមដែលត្រូវបានអ្នកភូមិនៅទីនោះបានស្គាល់និងគិតថាវាជាដើមឈើឱសថ ដោយគិតថាវាអាចនឹងបង្កើនកម្រិតអុកស៊ីសែនរបស់ពួកគេ។ ជាងនេះផងដែរ មិនមានមូលដ្ឋានវិទ្យាសាស្ត្រណាមួយ បានបញ្ជាក់សម្រាប់ជំនឿនេះឬសម្រាប់វិធីព្យាបាលផ្សេងទៀតដែលត្រូវបានផ្តល់ជូនទេ។

ជាងនេះលោក Sanjay Singh ដែលឪពុករបស់លោកបានទទួលមរណ.ភាពកាលពីប៉ុន្មានថ្ងៃមុននេះបាននិយាយថា "នៅពេលមនុស្សមានដង្ហើមពួកគេត្រូវតែចូលក្រោមដើមឈើដើម្បីបង្កើនកម្រិតអុកស៊ីសែនរបស់ពួកគេ" ។ លោក Singh បាននិយាយថាឪពុករបស់គាត់មិនត្រូវបានធ្វើតេស្ត៍រកមេ.រោ.គនោះឡើយ ដោយគាត់បាន ស្លា .. ប់ក្នុងរយៈពេលពីរថ្ងៃ ដោយការឆ្លងនូវមេ.រោគមួយនេះ។ លោកបានមានប្រសាសន៍ថា“ ប្រជាជននៅទីនេះ ស្លា . ប់. ហើយគ្មាននរណាម្នាក់មើលថែរក្សាពួកគាត់នោះឡើយ” ។

សម្រួលអត្ថបទដោយ៖ SOPHEA

ប្រភព៖ RT