សិង្ហបុរីចាប់ផ្ដើមចាក់វ៉ាក់សាំង Pfizer ដល់កុមារអាយុចន្លោះពី១២ ទៅ១៥ឆ្នាំក្នុងប្រទេសរបស់ខ្លួន…
សីហា
-

សិង្ហបុរី៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោកអុងយ៉ុងបាននិយាយនៅថ្ងៃអង្គារទី ១៨ ខែឧសភាថាៈវ៉ាក់សាំង Pfizer-BioNTech ក្នុងការបង្ការជំងឺកូវីដ១៩ ត្រូវបានអនុញ្ញាតដោយអាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាល(HNA) ដើម្បីប្រើប្រាស់សម្រាប់កុមារអាយុចន្លោះពី ១២ ទៅ ១៥ ឆ្នាំ។ចាប់ពីថ្ងៃពុធអ្នកដែលមានអាយុពី ៤០ ទៅ ៤៤ ឆ្នាំក៏នឹងត្រូវបានអញ្ជើញឱ្យចុះឈ្មោះសម្រាប់ការចាក់វ៉ាក់សាំងរបស់ពួកគេផងដែរ។

វ៉ាក់សាំង Pfizer-BioNTech COVID-19 ត្រូវបានផ្តល់ជូនតែចំពោះអ្នកដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ។ វាត្រូវបានផ្តល់ការអនុញ្ញាតិជាបណ្តោះអាសន្នដោយ(HNA) នៅក្រោមផ្លូវចូលដំណើរការឆ្លងរាតត្បាតពិសេសនៅក្នុងខែធ្នូឆ្នាំមុន។ នៅពេលនោះទិន្នន័យសម្រាប់កុមារដែលមានអាយុក្រោម ១៦ ឆ្នាំមិនទាន់មាននៅឡើយទេ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីក្រុមការងារចម្រុះក្រសួងលោកអុង បាននិយាយកាលពីថ្ងៃអង្គារថាគណៈកម្មាធិការជំនាញស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងការអនុញ្ញាតផងដែរក្នុងការប្រើប្រាស់វ៉ាក់សាំងសម្រាប់កុមារដែលមានអាយុពី ១២ ទៅ ១៥ ឆ្នាំ។

គាត់បានបន្ថែមថា“ ក្រុមទាំងពីរខាងលើត្រូវបានគេវាយតម្លៃថាការចាក់វ៉ាក់សាំង Pfizer-BioNTech COVID-19 បានបង្ហាញពីប្រសិទ្ធភាពនិងសុវត្ថិភាពខ្ពស់សម្រាប់ក្រុមអាយុនេះដែលមានអាយុពី ១២ ទៅ ១៥ ឆ្នាំ។

ជាមួយគ្នាននេះដែរក្រសួងសុខាភិបាលរបស់ប្រទេសសិង្ហបុរីនឹងធ្វើការជាមួយក្រសួងអប់រំលើកម្មវិធីចាក់វ៉ាក់សាំងលើក្រុមមួយនេះដើម្បីឲ្យពួកគេអាចត្រលប់ចូលរៀនវិញ ចំណែកការផ្តល់ព័ត៌មានថ្មីៗបន្ថែមទៀត គឺនៅត្រូវបានបញ្ជាក់ក្នុងពេលជាក់លាក់មួយ។

សម្រួលអត្ថបទដោយ៖ SOPHEA

ប្រភព៖ CNA