មុនថ្ងៃ១មិថុនា ទិវាកុមារអន្តរជាតិ ក្រុមហ៊ុនភីក ឃែភីថលបានមកមណ្ឌលកុមារកំព្រានៅជាយក្រុងភ្នំពេញដើម្បីសួរសុខទុក្ខនិងពាក្យជូនពរ លើកទឹកចិត្ត គ្រឿងឧបភោគ បរិភោគ សម្ភារៈសិក្សា កីឡា ម៉ាស់ អាកុល មួយចំនួន ។ល។ បន្ទាប់ពីសកម្មភាពបរិច្ចាគ បុគ្គលិកលេងហ្គេមប្រកួតប្រជែងលោតខ្សែរ បង្វិលកង ផ្សេងៗ ជាមួយកុមារផងដែរ ។
ថ្ងៃនេះជាទិវាកុមារអន្តរជាតិ សូមអោយកុមារនៅទូទាំងពិភពលោករីករាយជាមួយគ្នា “ក្នុងពិភពលោកតែមួយ កុមារដូចគ្នា ស្នាមញញឹមក៏ដូចគ្នា” ក្រុមហ៊ុនភីក ឃែភីថល សូមជូនពរឱ្យកុមារទាំងអស់ធំឡើងប្រកបដោយសុខភាពល្អនិងរីករាយស្រស់ស្អាតគ្រប់ៗគ្នាក្នុងថ្ងៃទិវាកុមារអន្តរជាតិ។
អំពីមជ្ឈមណ្ឌលមែកឈើ ៖ ជា NGO UNACAS(Unaccompanied Association)មណ្ឌលកុមារកំព្រាក្រោមការគ្រប់គ្រងរបស់អង្គការមិនមែនរដ្ឋាភិបាល ស្ថិតនៅក្នុងភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ បានបង្កើតឡើងអស់រយៈពេលជាង ២០ ឆ្នាំមកហើយរហូតមកដល់បច្ចុប្បន្ន ។ បច្ចុប្បន្នមានកុមារចំនួន ៦៤ នាក់ស្នាក់នៅទីនេះក្រោមការគ្រប់គ្រងរបស់មណ្ឌលកុមារកំព្រាប្រកាន់ខ្ជាប់នូវគោលការណ៍ “គ្រប់គ្រាន់ដោយខ្លួនឯង” ដោយយកដីទំនេរធ្វើកសិកម្ម ដាំដុះ និងចិញ្ចឹមសត្វដើម្បីគ្រប់គ្រងនូវជីវភាពរស់នៅដ៏ប្រសើរបំផុតសម្រាប់កុមារ និងខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីជាមូលដ្ឋានគ្រឹះឱ្យកុមារទទួលបានបទពិសោធន៍និងជំនាញក្នុងជីវិត។
អំពីក្រុមហ៊ុនភីក ឃែភីថល ៖ បានបង្កើតឡើងនៅរាជធានីភ្នំពេញប្រទេសកម្ពុជា សម្រាប់ជួយដល់ការលើកកំពស់និងការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យមតាមរយៈសេវាកម្មហិរញ្ញវត្ថុចម្រុះ។ នាពេលបច្ចុប្បន្ននេះវិស័យវិនិយោគរបស់ ក្រុមហ៊ុនភីក ឃែភីថល រួមមាន៖ អភិវឌ្ឍអចលនទ្រព្យ ,សេវាកម្មហិរញ្ញវត្ថុ ,សេវាកម្មអ៊ិនធឺរណែត ,ប្រព័ន្ធផ្សព្វផ្សាយអំពីវប្បធម៌ ,គ្រប់គ្រងទេសចរណ៍ ,គ្រប់គ្រងទ្រព្យសម្បត្តិនិងឧស្សាហកម្មផ្សេងៗ។
ក្រុមហ៊ុនភីក ឃែភីថល ប្រកាន់ខ្ជាប់នូវឫសគល់របស់ខ្លួននៅក្នុងប្រទេសកម្ពុជា ប្រើជាចំណុចចាប់ផ្តើមអភិវឌ្ឍទៅជាគ្រុបវិនិយោគទូលំទូលាយឈានមុខគេក្នុងតំបន់ ។ និងឆ្លុះបញ្ចាំងពីទំនួលខុសត្រូវក្រុមហ៊ុនក្នុងសង្គម ក្រុមហ៊ុនភីក ឃែភីថល ក៏កំពុងរៀបចំយ៉ាងសកម្មដើម្បីបង្កើតមូលនិធិសប្បុរសធម៌មួយដោយសង្ឃឹមថានឹងមានការចូលរួមពីសប្បុរសជនកម្ពុជាដើម្បីជួយដល់ប្រជាជនកម្ពុជាដែលកំពុងត្រូវការជំនួយ៕