ឥណ្ឌា៖ ប្រទេសឥណ្ឌាត្រូវបានហ៊ុមព័ទ្ធទៅដោយជំងឺដ៏់កាចសាហាវជាច្រើនប្រភេទនៃខ្សែស្រឡាយរបស់វីរុសកូវីដ១៩ ដែលបានរីកររាលដាលឆ្លងទៅដល់ចក្រភពអង់គ្លេស បើតាមការព្យាករណ៍របស់អ្នកវិភាគប្រទេសឥណ្ឌាអាចនឹងមានអ្នកស្លាប់ដោយសារតែវីរុសកូរ៉ូណារហូតដល់១លាននាក់ជាងគិតត្រឹមខែកក្កដា។ចំនួនកើនឡើងនៃអ្នកស្លាប់នេះនឹងធ្វើឲ្យមានកង្វះនៃការខ្វះខាតទីកន្លែងបូជាសពនៅក្នុងប្រទេសឥណ្ឌា ក្រោយពីមានការដុតជាហូរហែបន្ដកន្ទុយគ្នា ដែលសាកសពមួយចំនួនមិនឆេះអស់ត្រូវបានគេបោះចោលចូលទៅក្នុងទន្លេ ។
អ្នកភូមិនៅស្រុកអ៊ូតាកាស៊ី ក្នុងរដ្ឋអ៊ូរ៉ាក់កាន បានអះអាង សាកសពមនុស្សដែលគេបូជាមិនអស់ រួចបោះចូលទៅក្នុងទន្លេនោះ បានអណ្ដែតពាសពេញច្រាំងទន្លេ Bhagirathi ដោយក្នុងនោះគេឃើញមានសត្វឆ្កែនាំគ្នាទៅស៊ីយ៉ាងរញ៉ៃ។ ដែលធ្វើឲ្យអ្នកស្រុកនៅតំបន់នោះមានការភ័យខ្លាចអំពីការឆ្លង តាមរយះសត្វឆ្កែដែលបានស៊ីសាកសពអ្នកស្លាប់ដោយសារតែជំងឺកូវីដទាំងនោះ។
បើយោងតាមអ្នកស្រុកដែលឆ្លងកាត់តំបន់នោះបានប្រាប់សារព័ត៌មានNDTV ថាពួកគេគ្រាន់តែឃើញសត្វឆ្កែទាំងនោះនាំគ្នាទៅខាំស៊ីសាកសពដែលអណ្ដែតនៅពាសពេញមាត់ច្រាំងទន្លេនោះធ្វើឲ្យពួកគេមានការភិតភ័យជាខ្លាំង ខណះអ្នកស្រុកម្នាក់ទៀតបានរៀបរាប់ថាសាកសពដែលស្លាប់ដោយសារតែជំងឺកូវីតនោះ អាជ្ញាធរមិនអនុញ្ញាតិឲ្យក្រុមគ្រួសារធ្វើពិធីបុណ្យសពនោះឡើយ ដោយឡែកមានសាកសពដែលដុតបូជាខ្លះសល់ត្រឹមដងខ្លួនរួចបោះចូលទៅក្នុងទន្លេទាំងអស់ក៏មានដែរ ។
ប្រការដែលសត្វឆ្កែនាំគ្នាទៅស៊ីសាកសពនេះធ្វើឲ្យអ្នកស្រុកមានការភិតភ័យជាខ្លាំងអំពីការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩តាមរយះសត្វឆ្កែដែលបានស៊ីសាកសពទាំងនោះ។
លោក Ramesh Semwal ប្រធានសាលាក្រុងបាននិយាយថាបន្ទាប់ពីទទួលបានពាក្យបណ្តឹងអំពីស្ថានភាពនេះពួកគេបានចាត់វិធានការដើម្បីធ្វើការបញ្ចុះសពសាកសពដែលបានបោះចូលក្នុងទន្លេនោះ យកមកដុតសារជាថ្មីនៅពាក់កណ្តាលទីលាន Kedar Ghat ម្ដងទៀត។
គាត់បាននិយាយថា“ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះចំនួនអ្នកស្លាប់បានកើនឡើងនៅក្នុងតំបន់ ដោយបាននិយាយថា ខ្ញុំក៏បានដឹងថាសាកសពមិនត្រូវបានដុតឱ្យបានត្រឹមត្រូវដូច្នេះខ្ញុំបានបញ្ជាឱ្យរដ្ឋបាលរៀបចំនៅធ្វើការដុតសាកសពនោះម្ដងទៀតនៅទីលាន Kedar Ghat ឲ្យបានរៀបរយល្អជាងមុនចៀសវាងពីការបង្កការរំខានណាមួយពីសត្វឆ្កែតទៅទៀត៕
មានវីដេអូខាងក្រោម៖
សម្រួលអត្ថបទដោយ៖ SOPHEA
ប្រភព៖ TheSun