ឥណ្ឌា៖ ប្រទេសឥណ្ឌាត្រូវបានគេរំពឹងថា នឹងមានការឆ្លងរីករាលដាលនៃជំងឺកូវីដកាន់តែខ្លាំងនៅក្នុងពិធីបុណ្យបំភ្លឺភ្លើងពណ៌ Diwali ដែលជាពិធីបុណ្យមួយ នៃសាសនាហិណ្ឌូ ដែលមិនអាចខកខានបាន ។ ពិធីបុណ្យមួយនេះបានធ្វើឲ្យប្រទេសនានានិងអ្នកតាមដានគ្រប់មជ្ឈដ្ឋានមានការព្រួយបារម្ភជាខ្លាំងនៃជំងីកូវីដ១៩ ជាមួយនិងការបំពុលខ្យល់ផងដែរ។ ពេលវេលាសម្រាប់ពិធីបុណ្យមួយនេះមនុស្សត្រូវប្រមូលផ្ដុំគ្នាធ្វើការអធិស្ឋាន ជាមួយការបាញ់កាំជ្រួចធន់ធ្ងន់ជាច្រើន Diwali គឺជាពិធីបុណ្យដ៏សំខាន់បំផុតមួយនៅក្នុងប្រទេសឥណ្ឌា។
ពិធីបុណ្យមួយនេះត្រូវបានគេស្គាល់ថា វាជាពិធីបុណ្យនៃពន្លឺនៅពេលដែលមនុស្សបំភ្លឺចង្កៀងប្រេងឬទៀនដើម្បីតំណាងឱ្យជ័យជំនះនៃពន្លឺលើភាពងងឹតនិងល្អលើអំពើអាក្រក់។ និមិត្តសញ្ញានៃពិធីបុណ្យនេះហាក់ដូចជាមានន័យជាពិសេសសម្រាប់ពួកគេ នៅពេលជំងឺរាតត្បាតនៅតែបន្តរំខានដល់ជីវិតរបស់ប្រជាជនឥណ្ឌា។
ទោះបីជាករណី Covid បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ក្នុងរយៈពេលមួយខែកន្លងមកនេះក៏ដោយ ក៏ប្រទេសឥណ្ឌានៅតែជាប្រទេសដែលរងគ្រោះខ្លាំងជាងគេបំផុតរបស់ពិភពលោក ដោយបានកត់ត្រាជាផ្លូវការនូវករណីចំនួន 35 លានករណី និងមានអ្នកស្លាប់ជាង 450,000 នាក់។ ទន្ទឹមនឹងនេះ ការប្រើផាវក្នុងអំឡុងពេលប្រារព្ធពិធីបានធ្វើឲ្យកម្រិតបំពុលកាន់តែអាក្រក់ជារៀងរាល់ឆ្នាំ ។ ទីតាំងដែលត្រៀមនឹងប្រារព្ធពិធីបុណ្យ Diwali មានដូចជា នៅទន្លេ Sarayu ក្នុងទីក្រុង New Delhi នៅក្នុងប្រាសាទមាស Amritsar នៅទីប្រជុំសាសនា Shivaji ក្នុងទីក្រុង និងនៅក្នុងផ្សារ Matunga lantern market ក្នុងទីក្រុង Mumbai ៕
សម្រួលអត្ថបទដោយ៖ Qi An
ប្រភព៖ BBC