អង់គ្លេស៖ អ្នកវិទ្យាសាស្ត្របានប្រើវិធីសាស្ត្រស្កែនឧស្ម័ន xenon ដើម្បីរកមើលភាពមិនធម្មតានៃសួតក្រោយពីឆ្លងជំងឺកូវីដ ដែលមិនត្រូវបានរកឃើញដោយការស្កេនទូទៅតាមរយះ X-Ray។
អ្នកវិទ្យាសាស្ដ្របានធ្វើការផ្ដោតលើមនុស្ស 11 នាក់ដែលមិនធ្លាប់ត្រូវបានធ្វើការថែទាំនៅមន្ទីរពេទ្យនៅពេលពួកគេចាប់ផ្ដើមឆ្លងជំងឺកូវីដ១៩ ជាលើកដំបូង។ ប៉ុន្តែអ្នកវិទ្យាសាស្ដ្របានរកឃើញថា ពួកគេទាំង១១នាក់នោះ បានជួបប្រទះនឹងការថប់ដង្ហើមយូរអង្វែងបន្ទាប់ពីការឆ្លងដំបូងរបស់ពួកគេ។ ចំណែកការសិក្សាកាន់តែលម្អិត និងធំជាងនេះកំពុងដំណើរការដើម្បីបញ្ជាក់លទ្ធផលបន្ថែមទៀត។
ក្រុមស្រាវជ្រាមកពីសកលវិទ្យាល័យចំនួនបីគឺ Oxford, Sheffield, Cardiff និង Manchester បានប្រៀបធៀបការស្គេនឧស្ម័ន xenon និងការធ្វើតេស្តមុខងារសួតផ្សេងទៀតនៅក្នុងក្រុមមនុស្សបីនាក់។
នេះរាប់បញ្ចូលទាំងអ្នកដែលឆ្លងកូវីដយូរ និងថប់ដង្ហើមដែលមិនបានចូលមន្ទីរពេទ្យពេលឆ្លងមេរោគ ទី២ មនុស្ស 12 នាក់ដែលបានចូលមន្ទីរពេទ្យជាមួយនិងការឆ្លងកូវីដ ប៉ុន្តែមិនមានរយៈពេលយូរ និងទី៣ មនុស្សចំនួន 13 នាក់ដែលមានសុខភាពល្អ ។
សាកលវិទ្យាល័យ Sheffield បានឲ្យអ្នកចូលរួមទាំងអស់ធ្វើការស្រូបឧស្ម័ន xenon ក្នុងអំឡុងពេលស្កេនរូបភាពម៉ាញេទិក (MRI) ។
ឧស្ម័នមានឥរិយាបទស្រដៀងទៅនឹងអុកស៊ីសែន ប៉ុន្តែអាចតាមដានដោយមើលឃើញក្នុងអំឡុងពេលស្កែន ដូច្នេះអ្នកវិទ្យាសាស្ត្រអាច "មើល" ពីរបៀបដែលឧស្ម័ន វាផ្លាស់ទីពីសួតទៅក្នុងចរន្តឈាម ដែលជាជំហានដ៏សំខាន់ក្នុងការដឹកជញ្ជូនអុកស៊ីសែននៅជុំវិញរាងកាយ។
អ្នកស្រាវជ្រាវបានរកឃើញថាសម្រាប់មនុស្សភាគច្រើនដែលមាន Covid យូរ ការផ្ទេរឧស្ម័នមានប្រសិទ្ធភាពតិចជាងការមនុស្សដែលមានសុខភាពល្អ។
ជាងនេះផងដែរអ្នកដែលបានឆ្លងកូវីដ១៩ ដែលបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ មានភាពខុសប្រក្រតីស្រដៀងគ្នា។
អ្នកដឹកនាំការស្រាវជ្រាវ និងជាអ្នកឯកទេសខាងសួត លោកវេជ្ជបណ្ឌិត Emily Fraser បាននិយាយថា វាជាការខកចិត្តដែលមានមនុស្សចូលមកក្នុងក្នុងគ្លីនិក ធ្វើការឆ្លុះមើលសួត ប៉ុន្ដែរកមើលមិនឃើញពីភាពប្រក្រតីណាមួយនោះឡើយ ម្យ៉ាងវិញទៀត ក្រុមគ្រូពេទ្យនៅក្នុងគ្លីនិកដែលមនុស្សចូលទៅពិនិត្យ មិនអាចប្រាប់ពួកគេទាំងនោះបានពីមូលហេតុ ដែលពួកគេមិនអាចដកដង្ហើមថប់ៗ តិចៗ ជារឿយៗ នៅក្នុងការថតកាំរស្មីអ៊ិច និង CT ស្កែនមិនឃើញមានភាពមិនប្រក្រតីណាមួយនោះឡើយ។ "នេះជាការស្រាវជ្រាវដ៏សំខាន់ ហើយលោកពិតជាសង្ឃឹមថា វានឹងបង្ហាញពន្លឺបន្ថែមទៀតលើរឿងនោះ"។
លោកសាស្រ្តាចារ្យ Fergus Gleeson ដែលជាសហប្រធានស៊ើបអង្កេតនៃការសិក្សាបាននិយាយថា "ឥឡូវនេះមានសំណួរសំខាន់ៗដែលត្រូវឆ្លើយ ដូចជា តើអ្នកជំងឺប៉ុន្មាននាក់ដែលមាន Covid យូរនឹងមានការស្កែនខុសប្រក្រតី សារៈសំខាន់នៃភាពមិនធម្មតាដែលយើងបានរកឃើញ មូលហេតុនៃ ភាពមិនធម្មតា និងផលវិបាករយៈពេលវែងរបស់វា។
"នៅពេលដែលយើងយល់ពីយន្តការដែលជំរុញឱ្យមានរោគសញ្ញាទាំងនេះ យើងនឹងត្រូវតែរកវិធីសាស្ដ្រឱ្យកាន់តែប្រសើរឡើង ដើម្បីបង្កើតការព្យាបាលឱ្យកាន់តែមានប្រសិទ្ធភាពចំពោះការស្វែងរកមិនឃើញភាពមិនប្រក្រតី នៅក្នុងសួតអ្នកដែលឆ្លងកូវីដ នៅពេលដែលម៉ាស៊ីនស្កែន ស្វែងរកមិនឃើញ"៕
សម្រួលអត្ថបទដោយ៖ qi an
ប្រភព៖ BBC