៖ ប្រធានសុខាភិបាលនៅក្នុងប្រទសអង់គ្លេសបានកំណត់និងធ្វើការស៊ើបអង្កេត ក្រោយពីរកឃើញនូវវ៉ារ្យ៉ង់រង ប្រភេទថ្មីរបស់វីរុសអូមេក្រុង BA.2 ថ្មី ដែលកំពុងតែបានឆ្លងរាលដាលដល់មនុស្សជាង400 ករណីនៅក្នុងប្រទេសអង់គ្លេស។
![](/wp-content/uploads/2022/1/23/media/large/188687/KN24242342_(3).jpg?1642900643)
![](/wp-content/uploads/2022/1/23/media/large/188688/KN24242342_(4).jpg?1642900644)
កាលពីថ្ងៃទី 6 ខែធ្នូ ឆ្នាំ២០២១ អាជ្ញាធរអង់គ្លេសក៏បាននិយាយថាការឆ្លង Omicron ប្រភេទរងថ្មី BA.2 មានចំនួន 426 ករណីត្រូវបានបោះពុម្ពផ្សាយដោយ Whole Genome Sequencing នៅក្នុងប្រទេសអង់គ្លេស ។
![](/wp-content/uploads/2022/1/23/media/large/188686/KN24242342_(1).jpg?1642900633)
តំបន់ដែលមានចំនួនករណីដែលបានបញ្ជាក់ច្រើនជាងគេនៅក្នុងប្រទសអង់គ្លេសគឺទីក្រុងឡុងដ៍មានចំនួន (១៤៦ករណី ) និងភាគអាគ្នេយ៍ (៩៧ករណី)។
![](/wp-content/uploads/2022/1/23/media/large/188689/KN24242342_(5).jpg?1642900650)
ការស្រាវជ្រាវដំបូងបានបង្ហាញថា វ៉ារ្យ៉ង់នេះអាចរីករាលដាលលឿនជាងប្រភេទ Omicron ដ៏មានភាពលេចធ្លោ ដែលប្រភេទនៃវីរុសរងនៃអូមេក្រុងមួយនេះត្រូវបានគេស្គាល់ថាវីរុសប្រភេទ BA.1 ប៉ុន្តែអ្នកវិទ្យាសាស្ត្រសង្កត់ធ្ងន់ថា មានកម្រិតនៃភាពប្រាកដប្រជាទាបអំពីបញ្ហានេះ នឹងកំពុងតែត្រូវបានធ្វើការវិភាគបន្ថែមនៅក្នុងដំណាក់កាលដំបូងនៃមេរោគប្រភេទថ្មីមួយនេះ ដើម្បីកំណត់អត្ដសញ្ញាណរបស់មេរោគថ្មីមួយនេះ៕
![](/wp-content/uploads/2022/1/23/media/large/188690/KN24242342_(1).jpeg?1642900658)
សម្រួលអត្ថបទដោយ៖ qi an
ប្រភព៖ The Mirror