ថៃ៖សមាជិកនៃសមាគមមន្ទីរពេទ្យឯកជនបានជួបពិភាក្សាគ្នាកាលពីថ្ងៃច័ន្ទក្នុងការកំណត់នូវតម្លៃរបស់វ៉ាក់សាំង ដោយការចាក់វ៉ាក់សាំង Moderna ចំនួនពីរដបក្នុងតម្លៃ ៣,៨០០ បាត ឬប្រហែល ១២១.៧៩ដុល្លាអាមេរិក នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយថៃដែលបានដកស្រង់ប្រភពព័ត៌មានពីសមាគមនេះ។ ហើយតម្លៃប្រហែលទំនងជាដូចគ្នាចំពោះមន្ទីរពេទ្យដែលជាសមាជិកទាំងអស់ ដោយរួមបញ្ចូលទាំងថ្លៃសេវាកម្មនិងការធានារ៉ាប់រង នៃការចាក់វ៉ាក់សាំង។
រដ្ឋាភិបាលថៃកំពុងធ្វើការបញ្ជាទិញនូវវ៉ាក់សាំងចំនួន១០លានដូស ដោយត្រូវបែងចែកជាបីដំណាក់កាលក្នុងការនាំចូល ដោយលើកទី ១ ចំនួន៤លានដូសក្នុងខែតុលា ១លានដូសក្នុងឆ្នាំក្រោយ និង៥លានដូសក្នុងពេលបន្ដបន្ទាប់ទៅទៀត។
កាលពីថ្ងៃច័ន្ទរដ្ឋាភិបាលថៃបានចាប់ផ្តើមចាក់វ៉ាក់សាំងនៅទូទាំងប្រទេសបន្ទាប់ពីបានផ្តល់នូវការចាក់វ៉ាក់សាំង AstraZeneca ចំនួន ១,៨ លានដូសកាលពីសប្តាហ៍មុន។ រហូតមកដល់បច្ចុប្បន្នរាជរដ្ឋាភិបាលថៃក៏បានប្រើប្រាស់នូវវ៉ាក់សាំងពីរប្រភេទគឺវ៉ាក់សាំង Sinovac AstraZeneca ក្នុងការចាក់បង្ការជូនប្រជាជនរបស់ខ្លួនផងដែរ។
នាយករដ្ឋមន្រ្តីប្រាយុធចានអូចាបាននិយាយកាលពីថ្ងៃច័ន្ទថាការបញ្ជាទិញនូវវ៉ាក់សាំងចំនួន២ប្រភេទបន្ថែមទៀត ដោយក្នុងនោះមានវ៉ាក់សាំង Pfizer ចំនួន ២០ លានដូស និង ៥ លានដូសបន្ថែមទៀតនៃវ៉ាក់សាំង Jonhson&Jonhson៕
សម្រួលអត្ថបទដោយ៖ SOPHEA
ប្រភព៖Bangkok Post