ឥណ្ឌា៖ ប្រទេសឥណ្ឌាបានរាយការណ៍ថាសត្វព្រៃមួយចំនួនធំបានចាប់ផ្តើមឆ្លងវីរុស Covid-19 ។ ថ្មីៗនេះសត្វដំរីដ៏ធំមួយចំនួនធំក៏បានកំពុងតែឆ្លងជំងឺកាចសាហាវមួយនេះផងដែរ។ នៅក្នុងប្រទេសឥណ្ឌាសត្វខ្លានិងសត្វតោនៅក្នុងសួនសត្វត្រូវបានគេរាយការណ៍ថាបានឆ្លងនូវជំងឺកូវីដ១៩ ។ ហើយសត្វខ្លះទៀតបានចាប់ផ្តើមស្លាប់នេះបើយោងតាមមន្ដ្រីព្រៃឈើនៃរដ្ឋតាមិលណាឌូ នៅភាគខាងត្បូងនៃប្រទេស។ ដោយក្រុមមន្ដ្រីព្រៃឈើបានសំរេចចិត្តធ្វើការពិនិត្យរកជំងឺកូវីដ១៩ នៅក្នុងហ្វូងដំរីមួយនៅក្នុងឧទ្យានជាតិមឌុមឡៃដើម្បីការពារការរាលដាលចំពោះសត្វទាំងនោះ។
ក្រោយពីការធ្វើតេស្ដពិនិត្យចំពោះសត្វដំរី គេបានរកឃើញថាយ៉ាងហោចណាស់មានដំរីចំនួន ២៨ ក្បាលដែលត្រូវបានធ្វើតេស្ត៍វិជ្ជមានរួមមានដំរីពេញវ័យចំនួន ២៦ ក្បាលនិងកូនដំរី ២ ក្បាល។
កាលពីមុនមានសត្វជាច្រើនត្រូវបានគេរាយការណ៍ថាបានឆ្លងវីរុសកូរ៉ូណា ដោយសត្វភាគច្រើនជាសត្វចិញ្ចឹមដូចជាសត្វឆ្មា ឆ្កែ និងសត្វព្រៃដូចជា សត្វខ្លា សត្វតោ និងសត្វស្វាហ្គូរីឡានៅក្នុងសួនសត្វ៕
សម្រួលអត្ថបទដោយ៖ SOPHEA
ប្រភព៖ pptvhd36.TH/