មុនទៅកែសម្ជស្ស សូមគិតឲ្យបានល្អិតល្អន់ ប្រយ័ត្នស្តាយក្រោយ ហើយបាត់បង់ជីវិតទៀត ដូចករណីនេះ…
សីហា
-

ថៃ៖ មើលទុកជាបទពិសោធន៍ណា ព័ត៌មានកំពុងល្បីនៅថៃខណៈអ្នកជំនាញកំពុងត្រួតពិនិត្យរឿងនេះ ករណីបងស្រីអាយុ ៣៤ ឆ្នាំ អ្នកលក់អនឡាយ បានទិញកញ្ចប់វះកាត់យកខ្លាញ់ក្បាលពោះអោយរាបស្មើស្អាត នៅគ្លីនិកកែសម្ផស្សមួយកន្លែងនៅក្រុងបាងកក ដោយឃើញការឃោសនារបស់គ្លីនិកនេះនៅលើ Facebook បន្ទាប់ពីបានវះកាត់យកខ្លាញ់ក្បាលពោះហើយក៏សន្លប់បាត់បង់ស្មារតីនឹងបានស្លាប់បាត់បង់ជីវិតនៅវេលាបន្តមកបងស្រី គ្រីស្ទសា អាយុ ៤១ ឆ្នាំ ដែលត្រូវជាបងស្រីដែលស្លាប់ឈ្មោះ សិរិកុល អាយុ 34 ឆ្នាំ បាននិយាយថា ប្អូនស្រីគាត់បានទិញកញ្ចប់ការវះកាត់យកខ្លាញ់ចេញពីក្បាលពោះអោយរាបស្មើរពីការផ្សព្វផ្សាយក្នុងFacebookដែលគ្លីនិកកែសម្ជស្សនោះមានទីតាំងនៅបាងកក ដែលមានតម្លៃប្រម៉ូសិន ៦៩,៩៩៩ បាត បូករួមទាំងថ្លៃអាហារនិងស្នាក់នៅ ៣ ថ្ងៃ ២ យប់ ។

ប្អូនស្រីគាត់បានចូលវះកាត់នៅថ្ងៃទី ២៦ ឧសភា ២០២១កន្លងមក ប្អូនស្រីគាត់ក៏បានត្រៀមក្រដាសពិនិត្យសុខភាពពីមន្ទីរពេទ្យឯកជនមួយកន្លែងនៅចន្ទបុរីភ្ជាប់ទៅជាមួយផងដែរ ក្រោយពីចូលទៅវះកាត់នៅគ្លីនិកដែលត្រូវចំណាយពេលប្រមាណ 4 ម៉ោង ពេលវះកាត់រួចក៏បញ្ជូនមកបន្ទប់សម្រាក ដោយពេទ្យដែលវះកាត់មិនបានតាមដានអាការ:របស់ប្អូនស្រីគាត់ទេ ពេលបងស្រី សិរិកុល ដឹងខ្លួនពីការវះកាត់ ក៏មានការនិយាយគ្នាជាមួយបងស្រីធម្មតា រហូតបានមួយស្របក់ប្អូនស្រីគាត់ប្រាប់ថា ឈឺកន្លែងវះកាត់ណាស់ ទើបបានទៅប្រាប់ម្ចាស់គ្លីនិក មុននឹងយកថ្នាំបំបាត់ការឈឺចាប់ចាក់ចូលក្នុងសេរ៉ូម ពេលនោះមិនមានគ្រូពេទ្យ

នឹងដុកទ័រជំនាញថ្នាំស្ពឹក&វះកាត់ទេ រហូតប្អូនគាត់ចាប់ផ្តើមមានអាការ:មិនស្រួល ម្ចាស់គ្លីនិកបានយកឧបករណ៍វាស់ជីបចរមកត្រួតពិនិត្យមើលឃើញថា បេះដូងនាងលោតខ្សោយ ទើបប្រញាប់ខលទៅដុកទ័រជំនាញអោយបានដឹកពេលដុកទ័រជំនាញមកដល់បាប្រញាប់សង្រ្គោះបឋមជាជំហានដំបូង តែអាការៈប្អូនគាត់មិនបានប្រសើរទេ បេះដូងចាប់ផ្ដើមដើរកាន់តែខ្សោយ ទើប

ប្រញាប់ប្អូនគាត់ទៅបន្ទប់វះកាត់ម្តងទៀត វះកាត់កន្លងទៅប្រមាណ ៤០ នាទី ក៏មានឡានសង្គ្រោះបន្ទាន់ ១៦៦៩ មកទទួលប្អូនស្រីគាត់ទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយមកពេទ្យដែលជាអ្នកវះកាត់បានទាក់ទងទៅមន្ទីរពេទ្យព្រះបិនកែវដើម្បីទទួលប្អូនគាត់ទៅព្យាបាលដែលជាមន្ទីរពេទ្យប្រចាំរបស់គ្លីនិកកែសម្ជស្សនេះ ក្រោយពីប្អូនស្រីគាត់បានព្យាបាលរយ:ពេល ១៤ ថ្ងៃ អាការៈប្អូនស្រី

គាត់នៅតែមិនប្រសើរ បន្ទាប់មកប្អូនស្រីគាត់បានស្លាប់នៅយប់ថ្ងៃទី ០៨​ខែ មិថុនា ឆ្នាំ ២០២១ខណៈនេះសាកសពប្អូនស្រីគាត់កំពុងធ្វើកោសល្យវិច័យនៅមន្ទីរពេទ្យជូឡាឡុងកន លទ្ធផលការស្លាប់ប្អូនស្រីគាត់មកពី ខួរក្បាលខ្វះអុកសុីសែន ដែលបណ្តាលមកពីប៉ះពាល់ពីការវះកាត់យកខ្លាញ់ចេញពីក្បាលពោះ ខណៈនេះគ្រួសារជនរងគ្រោះកំពុងដាក់ពាក្យបណ្តឹងទៅខាងគ្លីនិកកែសម្ផស្សនោះ កាន់តែគួរអោយអាណិតបងស្រីដែលស្លាប់នោះមានកូនស្រីអាយុ ១០ឆ្នាំមួយ ដែលកំពុងយំរកម្តាយគ្រប់ពេលវេលា៕

ប្រភព៖ thairath