ព្រះសង្ឃមួយអង្គស្ទើរតែបាត់បង់ព្រះជន្ម ក្រោយពីយកទឹកអូសាវែល លាយគ្នាជាមួយទឹកថ្នាំលាងបន្ទប់ទឹក ព្រោះតែ…
សីហា
-

ថៃ៖ នេះគឺជាការប្រុងប្រយ័ត្នសម្រាប់ស្ដ្រីគ្រប់រូបអំពីការប្រើប្រាស់នូវការលាយបញ្ចូលគ្នារវាងទឹកអូសាវែលជាមួយនឹងទឹកលាងសម្អាតបន្ទប់ទឹក វាអាចបង្ករឲ្យអ្នកមានគ្រោះថ្នាក់ដល់អាយុជីវិតបាន។ថ្មីៗនេះយោងតាមគណនីហ្វេសប៊ុក Narongrit Prommanoth បានស៊ែរចែករំលែកពីបទពិសោធន៍នៃការលាយបញ្ជូលនៃទឹកពីរប្រភេទនេះ ដោយបានបញ្ជាក់ថា៖ ខ្ញុំសូមប្រាប់អ្នកថាកុំព្យាយាមសាកល្បងឲ្យសោះនៅក្នុងការប្រើប្រាស់ទឹកអូសាវែនិងទឹកលាងបន្ទប់ទឹកជាមួយគ្នាឲ្យសោះ ព្រោះវាអាចបង្កឲ្យអ្នកអាចស្លាប់បាន។

ដំបូងព្រះសង្ឃមួយអង្គ បានយកទឹកអូសាវែ និងទឹកលាងបង្គន់មកចាក់លាយបញ្ចូលគ្នា ព្រោះគាត់គិតថាការលាយបញ្ជូលគ្នានេះ និងធ្វើឲ្យការដុសសម្អាតបន្ទប់ទឹកមានភាពងាយស្រួលក្នុងការសម្អាតស្លែដែលនៅជាប់នៅក្នុងបន្ទប់ទឹកនោះ ប៉ុន្ដែនៅពេលដែលគាត់បានចាក់លាយនិងកូរវាតែមួយភ្លែត ស្រាប់តែក្លិនរបស់វាធុំក្លិនខ្លាំងមែនទែន ក្នុងពេលនោះដែរ ច្រមុះរបស់គាត់មិនអាចទ្រាំនិងក្លិននោះបានឡើយ ដែលវាធ្វើឲ្យគាត់តឹងច្រមុះ តឹងទ្រូងជាខ្លាំង មិនអាចដកដង្ហើម វិលមុខ និងចង់ក្អួត និយាយអ្វីមិនចេញ ដោយទ្រាំនិងស្ថានភាពនេះពុំបាន ព្រះសង្ឃរូបនេះក៏បានព្យាយាមដើរចេញពីបន្ទប់ទឹកនោះ មកកាន់ទីធ្លាដែលមានខ្យល់អាកាសសម្រាប់ធ្វើការដកដង្ហើម។

ប៉ុន្ដែនៅពេលដែលកំពុងតែសម្រាកដកដង្ហើមនោះ គាត់មានអារម្មណ៍តឹងទ្រូងខ្លាំង ដូច្នេះត្រូវបានគេបញ្ជូនលទៅកាន់មន្ទីរពេទ្យជូឡាឡុងកន។

នៅពេលមកកាន់មន្ទីរពេទ្យ ព្រះសង្ឃមួយអង្គនេះត្រុវបានបញ្ជូលទៅកាន់បន្ទប់សង្គ្រោះជាបន្ទាន់ ដើម្បីធ្វើការថតមើលអេកូ អ៊ុលត្រាសោន តេស្ដឈាម និងការថតកាំរស្មីអេច។ វេជ្ជបណ្ឌិតបានប្រាប់គាត់ឱ្យដេកមួយភ្លែត ដោយពិនិត្យមើលទៅលើចង្វាក់បេះដូងនិងអ៊ុលត្រាសោនរៀងរាល់ ១ ម៉ោងម្តង រហូតទាល់តែអាការះរបស់គាត់មានសភាពរាងធូរស្រាយ។

គ្រូពេទ្យបានបញ្ជាក់ប្រាប់ថាការលាយបញ្ជូលគ្នានូវសារធាតុដែលមាននៅក្នុងទឹកអូសាវែនិងទឹកលាងបន្ទប់ទឹក ធ្វើឲ្យមាននូវការបង្កើតបានជាសារធាតុពុលជាខ្លាំង ហើយប្រសិនបើស្រូបយកក្លិនទាំងនោះយូរ វាអាចបណ្ដាលឲ្យអ្នកបាត់បង់ជីវិតផងដែរ ដូច្នេះអ្នកគួរតែចៀសវាងនូវការលាយបញ្ជូលគ្នានូវទឹកពីរប្រភេទនេះ៕

សម្រួលអត្ថបទដោយ៖ SOPHEA

ប្រភព៖ brighttv