មានមនុស្សប្រុសបែបនេះទេ! នារីម្នាក់ប្រែរូបរាងទៅជាអាក្រក់ លើសការរំពឹងទុក តែស្វាមីនៅតែស្រលាញ់ដូចដើម ដោយសារតែ….
សីហា
-

Turia Pitt អតីតតារាបង្ហាញម៉ូដកាលអាយុ ២៤ឆ្នាំ នាងងប់ងល់ជាមួយការហាត់ប្រាណណាស់ជាពិសេសគឺការរត់នៅថ្ងៃទី ០២ កញ្ញា ២០១២ នាងបានចុះឈ្មោះការរត់ចម្ងាយក្នុងប្រវែង ១០០គីឡូម៉ែត្រ ដោយការរត់នេះត្រូវឆ្លងកាត់ Kimberly County របស់រដ្ឋ western ប្រទេសអូស្ត្រាលីនៅខណៈដែលនាងកំពុងរត់ឆ្លងកាត់ជ្រលងភ្នំដែលមានព្រៃឈើស្រស់ស្អាតនៅអមសងខាងផ្លូវ ស្រាប់តែពេលនោះបានកើតហេតុភ្លើងឆេះព្រៃយ៉ាងលឿនហើយខ្លាំងណាស់ ទម្រាំតែអន្តរាគមន៍បានប្រើពេលយូរគួរសម

ដែលជនរងគ្រោះក្នុងហេតុការណ៍ឆេះព្រៃនោះមាន Turia Pitt នៅក្នុងនោះផងដែរនាងត្រូវរងទុក្ខវេទនាពីហេតុការណ៍ត្រូវភ្លើងឆេះនេះព្រោះខ្លួននាងត្រូវឆេះប្រមាណ ៦៥% ពេញរាងកាយរង់ចាំរាប់ម៉ោងទម្រាំគ្រូពេទ្យមកជួយសង្គ្រោះ ហើយនាងបានចូលវះកាត់ជាច្រើនដងបិះស្លាប់ម្តងៗពីការវះកាត់នេះបន្ទាប់ពីនាងបានបាត់បង់រូបសម្រស់ដ៏ស្រស់ស្អាតរបស់នាងហើយ តែគេឃើញថា សង្សាររបស់នាងឈ្មោះ Michael Hoskin បានមកថែទាំ នាងយ៉ាងយកចិត្តទុកដាក់ រហូតសង្សារនាងបានសុំព្យួរការងារ

មួយរយ:ដើម្បីបានមើលថែទាំនាងបានដិតដល់សង្សារប្រុសនាងមកមើលថែទាំងនាងរៀងរាល់ថ្ងៃតាំងពីម៉ោង ៧ និង០០ ព្រឹក រហូតដល់ម៉ោង១យប់រាល់ថ្ងៃ Michael Hoskin បាននិយាយថានៅពេលសង្សារគាត់សន្លប់ថា នាងគឺជានារីដែលខ្ញុំលង់ស្រឡាញ់ខ្លាំងណាស់ ហើយនាងគឺជានារីដដែលដែលខ្ញុំ នឹងស្រឡាញ់នាងរហូតទៅ (មិនថារាងកាយខាងក្រៅនាងបែបណា ក៏ខ្ញុំនៅតែស្រលាញ់នាងមិនប្រែ)នៅខណៈដែល Turia Pitt កំពុងសម្រាកព្យាបាលនៅពេទ្យ Michael Hoskin បានទិញ

ចិញ្ចៀនមកដើម្បីសុំសង្សារគាត់រៀបការ គាត់ថាពេលសង្សារគាត់ដឹងខ្លួនពេលណា គាត់នឹងសុំនាងរៀបការពេលនោះក្រោយមក Turia Pitt បានចេញពីមន្ទីរពេទ្យ រហូតរាងកាយនាងបានរឹងមាំគ្រាន់បើ Michael Hoskin បានសុំនាងរៀបការ រហូតពេលនេះគាត់មានកូន ២ នាក់ហើយTuria និយាយបន្តថា Michael Hoskin ជាមនុស្សប្រុសស្មើចុងស្មើដើមរហូតមក ជាមនុស្សប្រុសគោរពពាក្យសន្យា គាត់ជាបុរសពិត ហើយជាបុរសដែលរឹងមាំបំផុត មានសំនួរមួយសួរទៅទៅ Michael Hoskin ថា លោកធ្លាប់

មានបំណងបោះបង់នាង ឬ ជួលនរណាម្នាក់មកមើលថែនាង ហើយខ្លួនឯងទៅប្រើជីវិតថ្មីទេ? Michael Hoskin តបថា ខ្ញុំរៀបការជាមួយបេះដូង និងអ្វីគ្រប់យ៉ាងដែលជាខ្លួននាង ហើយនាងគឺជានារីតែម្នាក់គត់ដែលនឹងមកបំពេញក្តីស្រមៃ៉របស់ខ្ញុំរហូតទៅ៕