ស្មានមិនដល់ ! ទើបរៀបការសោះ ពេលនេះប្អូនលោក ឌួង ឆាយ បានបួសជាព្រះសង្ឃបាត់សំខាន់នៅ….
ស៊ីហៀង
-

ហ្វេសប៊ុក ៖ ជឿថាប្រិយមិត្តច្បាស់ជាបានជ្រាបហើយថាទើបតែកន្លងទៅថ្មីៗនេះទេប្អូនប្រុសរបស់លោក ឌួង ឆាយ គឺលោក ឌួង គឹមឡុង បានចូលរោងការជាមួយនិងភរិយាម្នាក់ដែលមានរូបសម្រស់ស្រស់សោភា នៅក្នុងកម្មពិធីមង្គលការរបស់អ្នកទាំងពីរបានរៀបចំលក្ខណៈមិនបានធំដំអ្វីឡើយព្រោះតែពួកគាត់ចូលរួមគោរពនិងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលពីបញ្ហាជំងឺកូវីដ១៩ ។ 

ជាកស្តែងថ្មីៗនេះនៅលើបណ្តាញសង្គមឃើញថាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែលោក ឌួង គឹមឡុង​ ដែលទើបតែរៀបការមិនទាន់និងបានប៉ុន្មានខែផងស្រាប់តែគេឃើញថាលោកបានទៅបួសជាព្រះសង្ឃបាត់នេះបើតាមចំណាំវត្តដែលលោក ឌួង គឹមឡុង ទៅបួសនោះគឺជាវត្តដែលបងប្រុសរបស់ខ្លួនគឺលោក ឌួង ឆាយ ធ្លាប់បួសកាលពីកន្លងទៅ ចំពោះគោលបំណងដែលបួសនេះគឺមិនបានបញ្ជាក់ទេថាបួសដោយសារមូលហេតុអ្វី ។ 

ជាមួយគ្នានេះដែរនៅលើបណ្តាញសង្គមគេឃើញភរិយារបស់លោក ឌួង គឹមឡុង បានបង្ហោះរូបថតជាច្រើនសន្លឹកហើយថែមទាំងបានអមមកជាមួយនិងសារយ៉ាងខ្លីមួយដែលមានអត្ថន័យដូច្នេះថា៖« សេចក្តីសុខ គ្រប់យ៉ាងកើតចេញពីសេចក្តីស្ងប់ » ក្នុងនោះដែរឃើញថាមានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានសម្តែងក្តីត្រេកអរយ៉ាងខ្លាំងផងដែរបន្ទាប់ពីបានឃើញបងប្អូនរបស់លោក ឌួង ឆាយ មានចិត្តជ្រះថ្លានៅក្នុងព្រះពុទ្ធសាសនា ៕