បន្ទាយមានជ័យ៖ ចាប់តាំងពីមានព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ គិតរហូតមកដល់យប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបន្ទាយមានជ័យ មានអ្នកស្លាប់ដោយសារជម្ងឺកូវីដ១៩ សរុបចំនួន៣១នាក់ នឹងមានអ្នកវិជ្ជមានសរុបទូទាំងខេត្តចំនួនសរុប ៤.២៣៨នាក់ ស្រី២.០៩៨នាក់។ នេះបេីយោងតាមរបាយការណ៍ ដែលវិទ្យុជាតិ ៩៤មេហ្កាហឺត ទទួលបានពីរដ្ឋបាលខេត្តនៅយប់ថ្ងៃទី០២ ខែកក្កដានេះ។
ទន្ទឹមជាមួយគ្នានឹងការរកឃេីញករណីឆ្លងថ្មី នឹងស្លាប់នោះដែរ ក៏មានអ្នកជាសះស្បេីយចំនួនសរុបចំនួន៣.៨៦៨នាក់ស្រី១.៨៩៣នាក់។ អ្នកកំពុងសម្រាកព្យាបាល សរុប១.៣០៨នាក់ ស្រី៦៧៥នាក់។ ក្នុងចំណោមអ្នកស្លាប់ស្លាប់ ៣១នាក់ស្រី១៦នាក់ (ជនជាតិខ្មែរ២៦នាក់ ស្រី១៤នាក់ ឥណ្ឌូនេស៊ី៣នាក់ ស្រីម្នាក់ និងថៃ២នាក់ ស្រីម្នាក់)។
គួរបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីប្រកាសនៅព្រឹកថ្ងៃទី ០២ ខែកក្កដា នេះថាក្រសួងបានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ថ្មីចំនួន 966 នាក់ទៀត ករណីឆ្លងសហគមន៍ 774 នាក់ អ្នកដំណើរពីបរទេស 192 នាក់ ជាសះស្បើយ 650 នាក់ និងស្លា ប់ 32 នាក់។
គួរបញ្ជាក់ផងដែរថាគិតត្រឹមព្រឹក ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាអ្នកឆ្លងសរុប= 52,350 នាក់អ្នកជាសះស្បើយ= 45,508 នាក់អ្នក ស្លា ប់ = 660 នាក់ ៕