ឥណ្ឌា៖ នៅក្នុងបណ្ដាញសង្គមអ៉ិនធើណេតកាលពីថ្មីនេះបានបង្ហាញពីក្មេងប្រុសឥណ្ឌា អាយុ១៤ឆ្នាំម្នាក់បានធ្វើការទស្សន៍ទាយអំពីការបញ្ចប់នៃជំងឺកូវីដ១៩ ព្រមទាំងបញ្ជាក់នូវកលបរិច្ឆេទយ៉ាងច្បាស់លាស់នៅចុងឆ្នាំ២០២១។ តើការព្យាករណ៍នេះវានឹងក្លាយជាការពិតដូចដែលបានទាយទុកដែរឬទេ?
ការទស្សន៍ទាយនូវរឿងនេះត្រូវបានធ្វើជាសាធារណះតាមរយៈកម្មវិធី "Unfold" នៅលើប៉ុស្តិ៍ GMM25 ។ នៅក្នុងការទស្សន៍ទាយបែបនេះក្មេងប្រុសឥណ្ឌាអាយុ ១៤ ឆ្នាំ ឈ្មោះ Abighya Anand (Aphichaya Anand) បានព្យាករណ៍កាលពីថ្ងៃទី ២២ ខែសីហាឆ្នាំ ២០១៩ មកម្ល៉េះ ដោយថាពិភពលោកនឹងជួបគ្រោះមហន្តរាយ ក្នុងខែវិច្ឆិកាឆ្នាំ២០១៩ មានមេរោគកូវីដបានចាប់ផ្តើមផ្ទុះនៅទីក្រុងវូហាន។ បន្ទាប់ពីនោះពិភពលោកនឹងរងផលប៉ះពាល់ខ្លាំងបំផុតពីការរាតត្បាតនៃជំងឺនៅថ្ងៃទី ៣១ ខែមីនា
ឆ្នាំ២០២០ ក្នុងកំឡុងពេលនោះ ប្រទេសនីមួយៗបានចាប់ផ្តើមចាក់សោរទ្វាររបស់ប្រទេសខ្លួនផងដែរ។ ស្ថានភាពនៃជំងឺកូវីដ១៩ នឹងទៅជាមេរោគ ដោយបញ្ហានេះនឹងត្រូវបានធូរស្រាលនៅថ្ងៃទី ២៩ ខែឧសភាឆ្នាំ២០២០ វានិងមានភាពធូរស្រាលជាងនេះនៅខែកក្កដា ២០២០ ប៉ុន្ដែនឹងត្រលប់មកធ្វើការរីករាលដាលម្តងទៀតនៅថ្ងៃទី ២១ ខែធ្នូឆ្នាំ ២០២០។
មូលហេតុនៃជំងឺនេះក្មេងប្រុសរូបនោះបាននិយាយថាវាគឺជាកម្មផលរបស់មនុស្សដែលបានសាងឡើង បណ្តាលមកពីមនុស្សបំផ្លាញពិភពលោកនិងការបោះចោលអាហារ។ ចំពោះសំណួរថាតើជំងឺកូវីដ ១៩ នឹងបញ្ចប់នៅពេលណា? Anand បានព្យាករណ៍កាលពីខែវិច្ឆិកាឆ្នាំ ២០២០ ថាវានឹងបញ្ចប់នៅចុងឆ្នាំ២០២១នេះ។ តើការព្យាករណ៍របស់ក្មេងប្រុសរូបនេះត្រឹមត្រូវដូចការដែលគេទាយទុកដែរឬទេ សម្រាប់ស្ថានភាពនៃជំងឺកូវីដ១៩នាពេលបច្ចុប្បន្ននេះ?
សម្រួលអត្ថបទដោយ៖SOPHEA
ប្រភព៖ Today.line.th