ចិន៖ នៅថ្ងៃទី ១២ ខែកក្កដាឆ្នាំ ២០២១ គេហទំព័រ Odity Central បានលាតត្រដាងនូវរឿងរ៉ាវចម្លែកមួយហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសចិន ដោយអ្នកនេសាទម្នាក់បានជួបប្រទះឃើញក្មេងស្រីអាយុ ១៣ ឆ្នាំម្នាក់ដែលត្រូវបានទុកចោលនៅលើកោះស្ងាត់មួយ។ ចម្ងាយប្រហែលមួយគីឡូម៉ែត្រពីឆ្នេរវៃហៃខេត្តសានទុង ប្រទេសចិន។
យោងតាមមន្រ្តីមូលដ្ឋានបានឲ្យដឹងថា អ្នកនេសាទរូបនឧះបានសាកសួរក្មេងស្រីអំពីមូលហេតុដែលរូបគេបានមកដល់លើកោះនេះ។ ក្មេងស្រីរូបនោះបាននិយាយថាឪពុកម្តាយរបស់នាងបានបង្ខំនាំនាងមកបោះបង់លើកោះនេះ ហើយបានស្នើសុំឱ្យអ្នកនេសាទជួយនាំនាងត្រឡប់មកច្រាំងវិញ ពីព្រោះនាងមិនមានអីហូប៣ថ្ងៃមកហើយ ក្រោយពេលបានមកនៅលើកោះដាច់ស្រយាលមួយនេះ និងបានទទូចអ្នកនេសាទរូបនោះឲ្យជួយនាងមកច្រាំងវិញ។
ក្រោយមកអ្នកនេសាទបាននាំក្មេងស្រីទៅប៉ូលីស។ មុនពេលបុគ្គលិកខាងប៉ូលីសជូនដំណឹងទៅឪពុកម្តាយរបស់ក្មេងស្រីឱ្យមកយកកូនរបស់ពួកគេទៅវិញ។ បន្ទាប់ពីការស៊ើបអង្កេតឪពុកនិងម្តាយរបស់ក្មេងនោះបានបង្ហាញថាកូនស្រីរបស់គាត់នោះជាកូនដែលរឹងចចេសខ្លាំងណាស់។ ហើយថែមទាំងបានគេចវេះពីការសិក្សាថែមទាំងផង កាលពីខែកញ្ញាឆ្នាំមុន ដោយនាងសំងំនៅតែក្នុងបន្ទប់មុន ហើយកម្រចេញមកញ៉ាំអាហារទៀត។
ឪពុកម្តាយក្មេងស្រីបាននិយាយថាពួកគេបានព្យាយាមប្រើការជជែកវែកញែករកហេតុផលក្នុងការលួងលោមឲ្យកូនស្រីរបស់ពួកគេ ត្រលប់មករកការសិក្សាវិញ ប៉ុន្តែពួកគេមិនបានទទួលជោគជ័យទេដូច្នេះពួកគេបានសំរេចចិត្តប្រើវិធីសំរេចចិត្តមួយនេះឡើង។ ដើម្បីផ្លាស់ប្តូរទំលាប់ដ៏អាក្រក់របស់កូនស្រីខ្លួន ដោយបាននាំនាងទៅកោះមួយដែលស្ងាត់ជ្រងំ ដោយពួកគេចង់បង្រៀនកូន ៗ របស់ពួកគេពីរបៀបរស់នៅថាវាមានភាពលំបាកដូចម្ដ៉េចក្នុងការរស់នៅដោយខ្លួនឯង។ លើសពីនេះឪពុកម្តាយបានអះអាងថាពួកគេមិនបានទុកនាងចោលម្នាក់ឯងទេ ក្នុងនោះម្ដាយឪពុករបស់ក៏មានទុកអាហារមួយចំនួនកុំឲ្យនាងមានការឃ្លានផងដែរ។
ក្រោយពីធ្វើកាស៊ើបអង្កេតរួចមកមន្ដ្រីប៉ូលីសបានធ្វើការណែនាំទៅកាន់ម្ដាយក្មេងស្រីរូបនោះ កុំឲ្យប្រព្រឹត្តនូវអំពើដូច្នេះទៀត ព្រោះអាចបណ្ដាលឲ្យកូនរបស់ខ្លួនមានគ្រោះថ្នាក់បាន និងអនុញ្ញាតិឲ្យពួកគាត់យកក្មេងស្រីរូបនោះត្រលប់ទៅផ្ទះវិញ៕ សូមទស្សនាវីដេអូខាងក្រោម៖
សម្រួលអត្ថបទដោយ៖SOPHEA
ប្រភព៖kapoo