ពិតជាខ្លាំងមែន! ស្ងាត់ៗ ប៊ូខាវ ទិញឡាន Pickup Truck យកមកតេស្ដសាកល្បងកម្លាំង អូសឡាន រីឯលទ្ធផលវិញគឺ…(មានវីដេអូ)
សីហា
-

ថៃ៖ ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយថា អ្នកប្រដាល់ល្បីឈ្មោះ Buakaw Banchamek ដែលទើបតែទិញឡានភីអាប់ថ្មីមួយគ្រឿងក្នុងគោលបំណងដើម្បីយកទៅប្រើប្រាស់នៅក្នុងភូមិBuakhao ខេត្ត Chiangmai ដោយរថយន្តប្រភេទមួយនេះមើលទៅសាកសមនឹងការប្រើប្រាស់ជាមួយអ្នកប្រដាល់រូបនេះខ្លាំងណាស់។

ថ្មីៗនេះ (ថ្ងៃទី ១១ ខែកក្កដាឆ្នាំ ២០២១) លោក Buakaw Banchamek ទើបតែចេញឃ្លីបមួយដើម្បីសាកល្បងកម្លាំងរបស់រថយន្ថជាមួយនឹងរូបរាងកាយរបស់គាត់ ដោយមិនផ្ដោតលើកម្លាំងនៃរថយន្ដនោះឡើយ ពោលគឺផ្តោតទៅលើភាពរឹងមាំនៃរាងកាយដែលត្រូវបានគេហៅថាជា“ ការហ្វឹកហាត់ដើម្បីភាពរឹងមាំ ការស៊ូទ្រាំ ការរីកចម្រើននៃភាពរឹងមាំរបស់កម្លាំងរាងកាយ” ។

ដោយBaukaw បានយកឡានភីកអាប់នោះមកអនុវត្តផ្ទាល់ ដោយបានដាក់ខ្សែពួរជាប់នឹងខ្លួនរបស់គាត់ និងបានធ្វើការអូសឡាននោះឲ្យផ្លាស់ទី ដោយឡានដែលគាត់បានអូសនោះមានការផ្លាស់ទីបានយ៉ាងងាយស្រួល៕ ចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

សម្រួលអត្ថបទដោយ៖

ប្រភព៖kapoo