ពិតជារំជួលចិត្តណាស់ ! ពេលនេះគូស្នេហ៍ភក្តី ត្រូវបែកគ្នាហើយ ព្រោះតែលោកយាយបានទទួលមរណភាពនៅពេល…
-

ដំណឹងទុក្ខសោក ៖ ពិតណាស់ជឿ​ថាប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅកាលពីពេលថ្មីៗនេះមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរូបថតប៉ុន្មានសន្លឹកដែលមានការស៊ែរចែករំលែកតៗគ្នាជាច្រើនសន្ធឹកសន្ធាប់។ នៅក្នុងរូបថតនោះគឺបានបង្ហាញពីប្តីប្រពន្ធរបស់តាយាយមួយគូដែលកំពុងតែសម្រាកព្យាបាលជំងឺកូវីដ១៩ ។


យ៉ាងណាមិញលោកតាមានឈ្មោះថា សាំង​ ម៉ោញ​ អាយុ​៨៧ឆ្នាំ​ ចំណែកភរិយារបស់លោកតាមានឈ្មោះថា​ ជឹម​ ជន​ អាយុ៨២ឆ្នាំ ខណៈពេលនេះដែរលោកយាយជាភរិយារបស់លោកតាបានឆ្លងជំងឺកូវីដ១៩ ក្នុងពេលដែលប្រពន្ធកំពុងតែសម្រាកព្យាបាល លោកតាដែលជាប្តី បានយកចិត្តទុកដាក់មើលថែប្រពន្ធទាំងយប់ទាំងថ្ងៃមិនខ្លាចនឿយហត់ឡើយ ទោះបីជាខ្លួនលោកតាកំពុងតែខ្សត់ខ្សោយកម្លាំងយ៉ាងណាក្តីក៏ត្រូវតែនៅក្បែរប្រពន្ធដែរ ។ 

ដោយឡែកនៅព្រឹកនេះដែរមហាជនមានការរំជួលចិត្តយ៉ាងខ្លាំងបន្ទាប់ពីមានការបង្ហោះរបស់ផេកផ្លូវការមួយបានបង្ហោះពីដំណឹងមរណភាពរបស់លោកយាយ ជឹម​ ជន​ អាយុ៨២ឆ្នាំ​ ត្រូវជាប្រពន្ធលោកតា​ សាំង​ ម៉ោញ​ អាយុ​៨៧ឆ្នាំ​ បានទទួលអនិច្ចកម្មហេីយ​នៅវេលាម៉ោង​ ៤:១៥នាទីទៀភ្លឺ​ ថ្ងៃទី២២​ កក្កដា​ ២០២១៕ 

ប្រភព៖ Angkor Fresh