ព្រះអើយ! ប្រទេសក្នុងតំបន់អាស៊ានមួយនេះ មានអ្នកឆ្លងជំងឺកូវិ១៩ រហូតដល់១លាននាក់ នឹងអ្នកឆ្លងក្នុងមួយថ្ងៃ ១៧,០៤៥នាក់
សីហា
-

ម៉ាឡេស៊ី៖ ការកត់ត្រាចំនួនអ្នកឆ្លងជំងឺកូវីដ១៩ថ្មីសរុបនៅពេលនេះសម្រាប់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីបានកើនឡើងដល់ចំនួន១លាននាក់ ដែលប្រទេសមួយនេះមានអ្នកឆ្លងជំងឺកូវីដ១៩ដ៏ច្រើនជាងគេនៅតំបន់អាស៊ាន។ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនក្នុងប្រទេសម៉ាឡេស៊ីមានអ្នកឆ្លងក្នុងមួយថ្ងៃចំនួន១៥,៩០២នាក់ និងក្នុងថ្ងៃអាទិត្យមានអ្នកឆ្លងរហូត១៧,៩០២នាក់។ ដែលចំនួននៃការឆ្លងសរុបមាន១,០១៣,៤៣៨ករណី។

អគ្គនាយកសុខាភិបាលលោក Noor Hisham Abdullah បាននិយាយថា រដ្ឋSelangor មានចំនួនភាគច្រើននៃករណីដែលមានការឆ្លងចំនួន ៨.៥០០ ករណីបន្ទាប់គឺទីក្រុងគូឡាឡាំពួមានចំនួន ២.០៤៥ ករណី និងរដ្ឋKedahមានចំនួន ១.២១៦ ករណី។

លោកបាននិយាយបន្ថែមថាករណីថ្មីៗដោយ រដ្ឋSabah មានចំនួន៨១៨ ករណី រដ្ឋ Sarawak ៤០៧ករណី Malacca ៣៧០ករណី រដ្ឋPahang ៤២៤ករណី រដ្ឋ Penang៥៧៣ករណី រដ្ឋPerak ៦០៩ ករណី រដ្ឋLabuan ២១ករណី រដ្ឋKelantan ២៦៦ករណី រដ្ឋTerengganu ២៧៣ ករណី រដ្ឋPutrajaya ៥០ករណី និងរដ្ឋPerlis ១០ករណី ។

ដោយរដ្ឋ Selangor មានអ្នកឆ្លងច្រើនជាងគេមានចំនួន ៣៦៧.៤៦៩ ករណីច្រើនបន្ទាប់គឺទីក្រុងគូឡាឡាំពួមាន ១១០.០៥១ ករណី ។

កាលពីព្រឹកថ្ងៃអាទិត្យរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Adham Babaបាននិយាយថាប្រទេសនេះបានធ្វើការចាក់វ៉ាក់សាំងបានចំនួន ៤១៧.៧៣៨ ដូស ក្រោមកម្មវិធីជាតិចាក់វ៉ាក់សាំងការពារជាតិ Cov-១៩ កាលពីថ្ងៃសៅរ៍។

ចំនួនចាក់វ៉ាក់សាំងប្រចាំថ្ងៃចុងក្រោយបង្អស់ដែលមានរយៈពេលពីរថ្ងៃជាប់គ្នា ដោយសម្រេចបាននូវតួលេខកម្រិតខ្ពស់បំផុតចំនួន ៥០៧.០៥០ ដូសដែលបានចាក់កាលពីថ្ងៃព្រហស្បតិ៍៕

សម្រួលអត្ថបទដោយ៖ SOPHEA

ប្រភព៖ Todayonline