គួរឲ្យសង្វេគខ្លាំងណាស់! ស្ដ្រីម្នាក់ឆ្លងកូវិដហើយ ត្រូវប្ដីវាយធ្វើបាប នឹងបណ្ដេញចេញពីផ្ទះថែមទៀតផង ដោយសារតែ…
សីហា
-

ថៃ៖ កាលពីថ្ងៃទី ២៧ កក្កដា ២១ នៅម៉ោង ១០:៣០ នាទី លោកវរសេនីយ៍ឯក Kritspanu Chamnongwong អនុប្រធាននៃបញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃក្នុងខេត្តសាមុតប្រាកុនបានទទួលដំណឹងថាស្ត្រីម្នាក់បានឆ្លងមេរោគ កូវីដ១៩ ត្រូវបានរំលោភបំពានលើរាងកាយដោយប្តីរបស់គាត់មិនតែប៉ុណ្ណោះថែមទាំងត្រូវបានប្ដីបណ្តេញចេញពីផ្ទះរហូតដល់ត្រូវវេចយកសម្លៀកបំពាក់ចេញក្រៅហើយអង្គុយនៅលើផ្លូវ Sukhumvit នៅជិតច្រកចូលស្ថានីយ៍ Bang Ping BTS អនុស្រុក Pak Nam ស្រុកMueang ខេត្តសាមុតប្រាកាន បន្ទាប់ពីទទួលបាននូវការជូនដំណឹងនេះរួចហើយ ក្រុមការងារបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើដំណើរទៅពិនិត្យស្ដ្រីរូបនោះ ដើម្បីយកទៅព្យាបាល។

ស្ដ្រីរូបនោះមានឈ្មោះថា Chantra អាយុ២៤ឆ្នាំ អង្គុយយំតែម្នាក់ឯងជាមួយនឹងបង្វេចខោអាវ នៅលើចញ្ចើមផ្លូវ។ ក្រុមគ្រូពេទ្យបានបញ្ជាក់ថា នាងបានទៅធ្វើតេស្ដរកមេរោគកូវីដ១៩នៅថ្ងៃទី០៦ ខែកក្កដា នៅឯមន្ទីពេទ្យសាមុតប្រាកាន រហូតដល់ថ្ងៃទី០៩ ទើបលទ្ធផលចេញមកបញ្ជាក់ថានាងវិជ្ជមានកូវីដ១៩។

អ្នកស្រី Nucharaporn អាយុ ៥០ ឆ្នាំជាម្តាយរបស់ស្ត្រីរងគ្រោះបាននិយាយថាកូនស្រីរបស់គាត់ត្រូវបានប្ដីរបស់នាងបណ្ដេញចេញពីផ្ទះ។ ដោយផ្ទះរបស់ពួកគេទាំងពីរស្ថិតនៅ Soi Wat Nai Song Viharn ដែលមានចម្ងាយប្រហែល ១ គីឡូម៉ែត្រពីផ្ទះរបស់គាត់ជាម្ដាយ ។ បន្ទាប់ពីមានការផ្ទុះឡើងនូវជំងឺឆ្លងដ៏សាហាវមួយនៅស្រុកប៉ាកណាម កូនស្រីរបស់គាត់ក៏បានទៅពិនិត្យធ្វើតេស្ដរកមើលជំងឺកូវីដ១៩ នៅមន្ទីរពេទ្យសាមុតប្រាកាននៅថ្ងៃទី ៦ ខែកក្កដាហើយលទ្ធផលចេញមកនៅថ្ងៃទី ៩ ខែកក្កដា ។ ដោយគ្មានរោគសញ្ញាអ្វីកើតឡើង កូនស្រីរបស់ខ្លួនគឺត្រូវឲ្យស្នាក់នៅក្នុងផ្ទះមិនឲ្យចេញទៅណានោះឡើយ។

រហូតមកដល់ម្សិលមិញថ្ងៃទី២៦ កក្កដា កូនស្រីរបស់គាត់បានទូរស័ព្ទប្រាប់ថាគាត់ថានាង មានអាការះក្អួតហើយរាគហើយថ្ងៃនេះនាងឈឺទ្រូង។ ដូច្នេះគាត់បានទូរស័ព្ទទៅប្រាប់គ្រូពេទ្យ។ ប៉ុន្តែនៅពេលដែលគ្រូពេទ្យចូលទៅដល់ ស្រាប់តែប្ដីរបស់នាងបានបណ្ដេញគ្រូពេទ្យ និងបានវាយដំមកលើកូនស្រីរបស់ខ្លួន រហូតដល់បង្ខំឲ្យនាងរត់ចេញពីផ្ទះ។ កូនស្រីរបស់គាត់មិនហ៊ានមកផ្ទះរបស់គាត់ឡើយ ដោយខ្លាចថានឹងចម្លងជំងឺមួយនេះមកក្រុមគ្រួសាររបស់គាត់ជាម្ដាយបន្ថែមទៀត ដោយនាងសុខចិត្តអង្គុយយំនៅខាងក្រៅតែម្ដង៕

សម្រួលអត្ថបទដោយ៖ SOPHEA

ប្រភព៖ Sanook