គួរឱ្យស្តាយ! អ្នកគ្រូពេទ្យជួរមុខម្នាក់ បានឆ្លងមេរោគកូវិដ១៩ ហើយបានស្លាប់ ក្រោយដឹងលទ្ធផលតែ៥ ថ្ងៃប៉ុណ្ណោះ និងទើបតែចាក់វ៉ាក់សាំងបានតែ១ដូស…
សីហា
-

ថៃ៖ នៅថ្ងៃទី ២ ខែសីហាឆ្នាំ ២០២១ លោកវេជ្ជបណ្ឌិតAnukul Thaitanand នាយកមន្ទីរពេទ្យសាមុតសាខនបានបង្ហាញពីការបាត់បង់លោកស្រីនាយិកាជួរមុខម្នាក់ឈ្មោះ Uraiwan Chanthaplin អាយុ ៤៥ ឆ្នាំ ដែលគិលានុបដ្ឋាយិការូបនេះកំពុងបំពេញភារកិច្ចនៅអាគារបុរសផ្នែកវេជ្ជសាស្ត្រ ដោយអ្នកស្រីបានចូលបំពេញការងារជាលើកដំបូងនៅថ្ងៃទី ១ ខែមិថុនាឆ្នាំ ១៩៩៨ នៅមន្ទីរពេទ្យសាមុតសាខន រហូតមកដល់បច្ចុប្បន្ន។

នៅថ្ងៃទី ២៥ ខែកក្កដាគិលានុបដ្ឋាយិការូបនេះចាប់ផ្តើមមានអាការះគ្រុនក្តៅ ក្អក ឈឺបំពង់កដោយបានទៅធ្វើតេស្ដមេរោគកូវីដ ១៩ នៅថ្ងៃទី ២៦ ខែកក្កដាហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅថ្ងៃទី ២៧ ខែកក្កដាបន្ទាប់ពីគាត់បានរកឃើញថាគាត់ឆ្លងនូវមេរោគមួយនេះ មួយថ្ងៃបន្ទាប់ពីគាត់បានមើលថែអ្នកជំងឺមេរោគកូវីដ១៩។

ក្រោយមកអាការះគិលានុបដ្ឋាយិការូបនេះកាន់តែអស់កម្លាំង ដោយត្រូវផ្តល់ខ្យល់អុកស៊ីសែន មុនពេលគាត់ត្រូវបានគេបញ្ជូនចូលបន្ទប់ ICU រហូតដល់ថ្ងៃសុក្រទី ៣០ ខែកក្កដាឆ្នាំ ២០២១ គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Rajavithi និងបានស្លាប់នៅម៉ោង ២១.០០យប់នាថ្ងៃទី ១ ខែសីហា។

គិលានុបដ្ឋាយិកាដែលបានស្លាប់នោះបានទទួលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់លើកទី ១ នៅថ្ងៃទី ២០ ខែកក្កដាឆ្នាំ ២០២១ តិចជាងមួយសប្តាហ៍មុនពេលរកឃើញគាត់បានឆ្លងការឆ្លង ដោយប្រព័ន្ធភាពស៊ាំមិនទាន់រឹងមាំនៅឡើយ។ ហេតុផលនៅក្នុងការចាក់វ៉ាក់សាំងនេះដោយសារតែអ្នកស្រីជាគិលានុបដ្ឋាយិកាជួរមុខដែលត្រូវនៅមើលថែផ្ទាល់ជាមួយអ្នកជំងឺ។ ការស្លាប់របស់អ្នកស្រី Chantaplin ត្រូវបានចាត់ទុកថាជាបុគ្គលិកពេទ្យដំបូងគេនៅមន្ទីរពេទ្យសាមសាខុនដែលស្លាប់ដោយសារ Covid-19៕

សម្រួលអត្ថបទដោយ៖PHEA

ប្រភព៖kapook