តារាសម្តែងស្រី Now tisanart មុន និងក្រោយចូលសិល្បៈខុសគ្នាសឹង ១៨០ ដឺក្រេ ធ្វើឲ្យអ្នកគាំទ្រសឹងមិនជឿថា
សីហា
-

ថៃ៖ Naow Tissanat គឺជាតារាស្រីស្រស់ស្អាតមួយរូបដែលបានបញ្ចប់ការសិក្សាពីសកលមហាវិទ្យាល័យសិល្បះភាពយន្ដ។ ក្រោយពីបញ្ចប់ការសិក្សានាងបានប្រឡូកចូលក្នុងវិស័យសិល្បះថតរូប ចម្រៀង និងការសម្ដែងរឿងLove Microbes និងរឿង Love it very big។  ក្រោយមកនាងបានចុះកុងត្រាជាមួយនឹងស្ថានីយ៍បុស្ដិ៍លេខ៧ របស់ថៃ នៅក្នុងឆ្នាំ២០១១ ដែលធ្វើឲ្យនាងកាន់តែមានឈ្មោះបោះសម្លេង និងមានភាពលេចធ្លោក្រោយពីមានឱកាសក្នុងការសម្ដែងភាពយន្ដរបស់ស្ថានីយទូរទស្សន៍មួយនេះ រីឯសម្រស់របស់នាងពេលនោះក៏មានភាពស្រស់ស្អាតផងដែរ រឹតតែធ្វើឲ្យនាងកាន់តែមានភាពល្បីល្បាញថែមមួយកម្រិតទៀត និងមានការចាប់អារម្មណ៍ជាខ្លាំងពីទស្សនិកជន។

Naow គឺជានារីដ៏ស្រស់ស្អាតពីធម្មជាតិពិតៗ ដែលបានមកពីឪពុកម្ដាយរបស់នាង ដោយ គ្មានឆ្លងកាត់ការវះកាត់នោះឡើយ។ បើទោះបីជានាងប្រឡូកចូលក្នុងវិស័យភាពយន្ដកម្សាន្ដមកទល់បច្ចុប្បន្នមានរយះពេលពេល១០ឆ្នាំជាងមកហើយ បើនិយាយពីសម្រស់របស់នាងកាន់តែមានភាពស្រស់ស្អាតឡើងៗ នេះដោយសារតែនាងមានអាថ៌កំបាំងនៃការថែទាំសម្ផស្សរបស់នាង បូករួមទាំងការទទួលទានអាហារត្រឹមត្រូវ ជាមួយនឹងលំហាត់ប្រាណ និងការថែរក្សាការបំប៉នស្បែករបស់នាងដោយរូបមន្ដពិសេសថែមទៀតផង។

ដែលមកទល់បច្ចុប្បន្ននាងបានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ដោយគ្រប់គ្នាលាន់មាត់សឹងតែមិនគួរឲ្យជឿថា សម្រស់របស់នាងពីមុនចូលសិល្បះមកទល់បច្ចុប្បន្នមានការផ្លាស់ប្ដូរសឹងតែ១៨០ដឺក្រេតែម្ដង៕

សម្រួលអត្ថបទដោយ៖ 宋麒安

ប្រភព៖Kapook