ឥណ្ឌា៖ ក្មេងស្រីអាយុ ១៧ ឆ្នាំម្នាក់នៅក្នុងប្រទេសឥណ្ឌាត្រូវបានក្រុមគ្រួសាររបស់នាងបានវាយធ្វើបាបរហូតដល់ស្លាប់បន្ទាប់ពីពួកគេមិនអនុញ្ញាតឱ្យនាងស្លៀកខោខូវប៊យ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌាកាលពីថ្ងៃទី ១៩ ខែកក្កដា។ តាមការរាយការណ៍របស់ BBC ម្តាយឈ្មោះ Shakuntala Devi Paswan បាននិយាយថាកូនស្រីជំទង់របស់គាត់ត្រូវបានជីតានិងឪពុកមារបស់នាងវាយនឹងដំបងយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីពួកគេឈ្លោះប្រកែកគ្នាទៅលើសម្លៀកបំពាក់របស់
កូនស្រីរបស់ខ្លួន។ ជាលទ្ធផលជនរងគ្រោះបានរងរបួសក្បាលធ្ងន់ធ្ងរ។
“ ក្មេងស្រីម្នាក់នោះមានឈ្មោះថា Neha នាងបានតមអាហារសាសនាពេញមួយថ្ងៃ។ នៅពេលល្ងាចនាងបានស្លៀកខោខូវប៊យនិងអាវធំក្នុងការធ្វើពិធីសាសនារបស់នាង។ នៅពេលដែលជីដូនជីតារបស់នាងឃើញដូច្នេះពួកគេមានការប្រកាន់និងជំទាស់ជាខ្លាំងជាមួយនឹងការស្លៀកពាក់របស់នាង ដោយ Neha បានតបតវិញថាខោខូវប៊យ ផលិតមកដើម្បីស្លៀក ហើយនាងចង់ស្លៀកវាផងដែរ” នេះបើយោងតាមសម្ដីម្ដាយរបស់ក្មេងស្រីរងគ្រោះ។
ជាក់ស្ដែងនេះមិនមែនជាលើកទី១នោះឡើយចំពោះក្មេងស្រីរងគ្រោះ ជារឿយៗឪពុកមានិងជីតារបស់នាងមិនសូវជាពេញចិត្តនឹងការស្លៀកពាក់ប្រចាំថ្ងៃរបស់នាងនោះឡើយ ជាពិសេសពួកគេបាននិយាយឲ្យនាងឈប់រៀន និងស្លៀកសម្លៀកបំពាក់ប្រពៃណីឥណ្ឌាវិញ។
ក្រោយពីការឈ្លោះប្រកែកគ្នា ក្មេងស្រីរូបនោះបានចូលទៅសម្រាក ដោយជនដៃដល់ដែលជាសាច់ញាតិមកវាយសំពងនាងតែម្ដង។ កំលុងពេលដឹកទៅមន្ទីរពេទ្យនាងក៏បានដាច់ខ្យល់ស្លាប់ទៅហើយ។ ដោយពួកគេព្យាយាមយកសាកសពរបស់នាងយកទៅបោះចោលក្នុងទឹកទន្លេក្រោមស្ពានមួយ ប៉ុន្ដែសពនោះមិនបានធ្លាក់នោះឡើយ ដោយទើរនឹងដៃស្ពាន នេះបើយោងតាមប៉ូលីសក្រុង Deoriaឈ្មោះ Sripati Mishra ។ ចំណែកឯជនដៃដលើដែលជាជីតានិងឪពុកមាក៏ត្រូវបានប៉ូលីសធ្វ់កាតឃាត់ខ្លួនយកទៅសួរចម្លើយផងដែរ៕
សម្រួលអត្ថបទដោយ៖ 宋麒安
ប្រភព៖ WOB