ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃជំងឺ “រំដួលលិចទឹក” កាន់តែវិវឌ្ឍន៍ទៅៗ ដោយសារតែធ្លាក់ខ្លួនឈឺធ្ងន់ ដែលមានសភាពស្គមស្គាំង ហើយគាត់ក៏បានបង្ហោះក្នុង Story ថា “ខ្ញុំបាទ នាងខ្ញុំសូមធ្វើការសូមទោសចំពោះ បណ្តាក្រុមហ៊ុនមួយចំនួនក៏ដូចជាក្រុមការងារសង្គមទាំងអស់ដែលបានទំនាក់ទំនងការងារមកកាន់រូបខ្ញុំ ហើយរូបខ្ញុំរៀបចំមិនទាន់ពេលវេលា ក៏ដូចជា ដឹកខកខានមិនបានចូលរួម ដោយសាររូបខ្ញុំមានជំងឺ សុខភាពទ្រុឌទ្រោម ខ្លាំងរយៈពេលជិត៣ខែហើយ ដែលធ្វើឱ្យរូបខ្ញុំមិនអាចចូលរួមការងារឬ បំពេញការងារជូនទាន់ពេលវេលា ដូចច្នេះរូបខ្ញុំសូមលើកម្រាមដៃដប់ធ្វើការសុំទោស និងសំុការ យោគយល់អធ្យាស្រ័យដល់រូបខ្ញុំផង នេះហើយជាមូលហេតុដែលបាត់រូបខ្ញុំរយៈពេល យ៉ាងយូរពីការងារគ្រប់យ៉ាង និបាត់មុខពីបណ្តេញ សង្គមផងដែរ ។
តាមប្រភពបានឲ្យដឹងថា បុរសសម្បុរស្រអែមចរិតស្រីវ័យ ២៨ ឆ្នាំបានរំលេចស្ទីលតែងខ្លួនប្លែកៗដោយយករបស់របរប្រើប្រាស់ប្រចាំថ្ងៃ សត្វ និងរុក្ខជាតិនានា មកតុបតែងលើក្បាល និងរាងកាយ រួចថតរូបបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនដែលបង្កឲ្យមានការចាប់អារម្មណ៍ខ្លាំងពីប្រិយមិត្តទាំងក្នុង និងក្រៅ ប្រទេសមាន ថៃ និង ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ជាដើម គាត់ដែលតែងតែផាត់មុខតុបតែងខ្លួនតាមរូបភាពលើកំប៉ុងម្សៅភេសាត់ ហើយបង្ហោះតាមទំព័រហ្វេសប៊ុក ដែលមានឈ្មោះពិតថា “ម៉ិញ ចាន់វ៉ាន់ដា” គាត់បានក្លាយជាតារាម៉ូដែលល្បីខាងសិល្បៈតុបតែងខ្លួនប្លែកៗរហូតមានអ្នកគាំទ្រតាមហ្វេសប៊ុក ដល់ទៅជាងរាប់ម៉ឺននាក់។
យ៉ាងណាមិញ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ ក៏បានបង្ហោះសារមួយទៀត ដែលជាដំណឹងកាន់តែអាណិត រាប់ពីថ្ងៃនេះទៅនៅសល់៧ថ្ងៃទៀតជាថ្ងៃកំណើតខ្លួនឯង...ប៉ុន្តែឆ្នាំនេះមិនបាច់ហៅថាថ្ងៃកំណើតអីទេ ហៅថា រីករាយថ្ងៃកំរប់៧ថ្ងៃ ក្តា តែម្តងទៅព្រោះបើម្លឹងៗទៅហើយខួបកំណើតស្អី ! មនុស្សមិនមនុស្ស ខ្មោចមិនខ្មោច ឆ្អឹងសុទ្ធបែបនេះ! សួូម្បីតែការងារក៏មិនហ៊ានទទួលធ្វើជូនគេផងតើរស់បែបមិច!!! ដល់ថ្នាក់ខ្លួនឯងតែម្នាក់មើលថែខ្លួនឯងមិនបាន នាំអំពុលគេពេញនគរ មនុស្សស្អីអញ្ចឹង!!សូមទោសលោកពុកអ្នកម្តាយដែលកូនមើលថែខ្លួនឯងមិនបានល្អ៕