សម្រេចអនុញ្ញាតឱ្យ ភោជនីយដ្ឋាន និងអាហារដ្ឋាន អាចបើកដំណើរការឡើងវិញបាន ប៉ុន្តែត្រូវគោរពតាមលក្ខខណ្ឌខាងក្រោម…
សីហា
-

ភ្នំពេញ៖ នៅមុននេះបន្តិច យោងតាមរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា​ សេចក្ដីណែនាំ ស្ដីពីគោលការណ៍អនុញ្ញាតចំពោះភោជនីយដ្ឋាន-អាហារដ្ឋាន ដែលអាចធានាបាននូវវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេសការរក្សាបាននូវគម្លាតសុវត្ថិភាពបុគ្គល និងសង្គម អាចដំណើរការអាជីវកម្មជាប្រក្រតី និងអាចទទួលអតិថិជនឱ្យចូលមកទទួលទានក្នុងបរិវេណទីតាំង ប៉ុន្តែត្រូវគោរពតាមបទបញ្ជា បានចែងដោយរដ្ឋបាលក្រុងភ្នំពេញ នៅក្នុងស្ថានភាពជំងឺឆ្លងកូវីដ១៩ កំពុងតែរីករាលដាលខ្លាំងនៅក្នុងប្រទេសកម្ពុជា។

ការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលរាជធានី ភ្នំពេញ បានដាក់ចេញនូវសេចក្តីសម្រេចលេខ ២៤៩/២១ សសរ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការដាក់ ចេញនូវវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពី ម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ 

យ៉ាងណាមិញ ដោយពិនិត្យឃើញថាបងប្អូនប្រជាពលរដ្ឋ និងវិស័យឯកជន ជាពិសេសគណៈគ្រប់គ្រងសណ្ឋាគារ និងម្ចាស់ភោជនីយដ្ឋាន-អាហារដ្ឋានដែលមានស្ដង់ដារ- អនាម័យ បានចូលរួមអនុវត្តលើការងារនេះបានល្អប្រសើរ និងដើម្បីជាការជំរុញចរន្តសេដ្ឋកិច្ច ក្នុងអំឡុងពេល នៃការវិធានការរដ្ឋបាល នោះ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖ ១. ភោជនីយដ្ឋាន-អាហារដ្ឋានក្នុងសណ្ឋាគារ និងភោជនីយដ្ឋាន-អាហារដ្ឋានដែលអាចធានាបាននូវវិធាន សុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេសការរក្សាបាននូវតម្លាតសុវត្ថិភាពបុគ្គល និងសង្គម អាចដំណើរការ អាជីវកម្មជាប្រក្រតី និងអាចទទួលអតិថិជនឱ្យចូលមកទទូលទានក្នុងបរិវេណអាជីវកម្មដ្ឋានរបស់ខ្លួនបាន ប៉ុន្តែ ចាំបាច់ត្រូវកំណត់ចំនួនអតិថិជន ក្នុងបរិមាណសមរម្យសមាមាត្រទៅនឹងទំហំទីតាំង ដើម្បីរក្សាឱ្យ បានជាដាច់ខាតនូវគម្លាតសុវត្ថិភាពបុគ្គល-សង្គម និងដើម្បីធានាឱ្យមានខ្យល់ចេញ-ចូលគ្រប់គ្រាន់ ដោយ ត្រូវចៀសវាងការប្រជ្រៀតគ្នា ឬ ប្រមូលផ្តុំមនុស្សច្រើន ដែលជាហានិភ័យនៃការចម្លងវីរុសកូវីដ-១៩ ក៏ដូចជាត្រូវគូសគំនូសសម្រាប់អតិថិជនដើម្បីរក្សាគម្លាត ១,៥ ម៉ែត្រ ក្នុងបរិវេណអាជីវកម្មដ្ឋាននីមួយៗ។

២.ភោជនីយដ្ឋាន-អាហារដ្ឋានដែលត្រូវបានអនុញ្ញាតដូចក្នុងចំណុចទី១ ខាងលើនេ៖ ដាច់ខាតមិនត្រូវលក់ គ្រឿងស្រវឹង ឬ អនុញ្ញាតឱ្យអតិថិជនសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងបរិវេណអាជីវកម្មដ្ឋានរបស់ ខ្លួនឡើយ ជាពិសេសត្រូវអនុវត្តបម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ននូវរាល់សកម្មភាពអាជីវកម្ម នៅចន្លោះរម៉ោង ២១ (ម្ភៃមួយ) ដល់ម៉ោង ៣ (បី) និងត្រូវអនុវត្តតាមខ្លឹមសារទាំងឡាយ ដែលបាន កំណត់ក្នុងសេចក្តីសម្រេចលេខ ២៤៩/២១ សសរ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាល រាជធានីភ្នំពេញ ស្តីពីការដាក់ចេញនូវវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូត ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ 

៣. គណៈគ្រប់គ្រងសណ្ឋាគារ និងម្ចាស់ភោជនីយដ្ឋាន-អាហារដ្ឋាននីមួយៗ ត្រូវអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើ អនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្តៅ ការន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ៣ ការពារ និង ៣ ភ្ជុំ`` របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ៤. រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ត្រូវសហការចុះត្រួតពិនិត្យតាមបណ្តា គោលដៅសណ្ឋាគារ និងភោជនីយដ្ឋាន-អាហារដ្ឋានគ្រប់ប្រភេទ ក្នុងរាជធានីភ្នំពេញ ដើម្បីធានាការ អនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារនៃសេចក្តីណែនាំនេះ។ 

ក្នុងករណីរកឃើញថា គណៈគ្រប់គ្រងសណ្ឋាគារ ឬ ម្ចាស់ភោជនីយដ្ឋាន-អាហារដ្ឋានណាមួយ អនុវត្តមិនបានត្រឹមត្រូវ ឬ អនុវត្តខុសពីខ្លឹមសារនៃសេចក្តី ណែនាំនេ៖ ត្រូវចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយគ្មានការលើកលែងឡើយ។ ទទួលបានសេចក្តីណែនាំលេខ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អភិបាល នៃគណៈអភិបាលខណ្ឌទាំង១៤ ប្រធានមន្ទីរ-អង្គភាព ជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ គណៈគ្រប់គ្រងសណ្ឋាគារ_ម្ចាស់ភោជនីយដ្ឋាន-អាហារដ្ឋាន វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេ៖ ឱ្យមានប្រសិទ្ធភាព និង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕