ទីបំផុតរកឃើញសពបុរសដែលលង់ទឹកម្សិលមិញនៅចង្ងាយ ប្រហែល១០០ម៉ែត្រ ហើយនេះជាមូលហេតុដែលបណ្តាលឲ្យបាត់បង់ជីវិត…
សីហា
-

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១វេលា ម៉ោង០៥ និង ៣០នាទីនេះ មានករណីប្រទះឃើញសាកសពជនរងគ្រោះដែលបានបាត់ខ្លួនកាលពីម្សិលមិញ បានអណ្តែតទើរលើឆ្នេរខ្សាច់ ចំងាយប្រហែល១០០ម៉ែត្រ ពីសំណង់ផែថ្មកណ្តាលឆ្នេរអូត្រេះ និងមានចំងាយប្រហែល១.៣០០ម៉ែត្រ ពីកន្លែងបាត់ខ្លួន ហេតុការណ៍ដែលលង់ទឹកនេះកើតឡើងនៅវេលាម៉ោង ៤ល្ងាច ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១។ 

សពលោកជូ ជាគុយ មេធាវីជំនាន់១៤​ដែល​បាន​លង់​ទឹកសមុទ្រ​នៅតំបន់​ឆ្នេអូត្រេះ១​ ត្រូវ​បាន​រកឃើញ​នៅមុននេះ ដោយអណ្តែតទៅឆ្នេរខ្សាច់ប្រហែល ១គីឡូម៉ែត្រ​ពីកន្លែងកេីតហេតុ​។ លោក​មេធាវី​ ជូ ជាគុយ​និងមិត្ត​ភក្តិ​បានទៅលេងកំសាន្តមុជទឹកនៅតំបន់​ឆ្នេអូត្រេះ១​នៅរសៀរ​ម្សិលមិញ​ ត្រូវ​បានរលកសមុទ្យបោកយកទៅ​ និងត្រូវ​បានរកឃេីញ​សពនៅមុនម៉ោង​៦​ព្រឹកនេះ។

ជនរងគ្រោះ មានឈ្មោះជូ ជាគុយ ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាមេធាវី មានទីលំនៅរាជធានីភ្នំពេញបានមកក្រុងព្រះសីហនុក្នុងបេសកកម្មការងារ និងទេសចរណ៍។ ក្នុងប្រតិបត្តិការនៃការស្វែងរកនេះ​ មានការចូលរួមពីក្រុមអ្នកមុជទឹករបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងអ្នកមុជទឹកស្ម័ក្រចិត្តកោះរ៉ុង ដើម្បីចូលរួមស្វែងរកជនរងគ្រោះ។

សពលោកមេធាវី​ បានអណ្តែតមកទេី​លេីឆ្នេរខ្សាច់​ដែល​មានចំងាយ​ប្រមាណ​មួយគីឡូ​ម៉ែត្រ​ពីទីតាំង​កេីត​ហេតុ​។

RIP Currentគឺជាចរនុ្តរលកសមុទ្រហែករឺចរន្តរលកមរណៈ! RIP Currentគឺមានកម្លាំងខ្លាំងនិងល្បឿនលឿនដែលអាចទាញយកមនុស្សរឺរបស់អ្វីមួយដែលស្ថិតនៅក្នុងដែនរបស់វាពីមាត់ឆ្នេររឺ ច្រាំងអោយចូលទៅក្នុងសមុទ្រដែលមានទឹកជ្រៅបាន!

* ប្រសិនបើអ្នកធ្លាក់ចូលទៅក្នុង RIP Currentសូមអនុវត្តបែបនេះ

-សម្រាកបណ្តោយខ្លួន ព្រោះវាមិនហូរគួចយើងចូលទៅក្នុងបាតសមុទ្រទេ

- កុំហែលប្រឆាំង បញ្ច្រាស់ជាមួយចរន្តទឹកកំពុងតែហូរ

- ព្យាយាមហែលគេចចេញពីចរន្តមកច្រាំងវិញ

- បើអ្នកមិនអាចគេចផុតទេ ព្យាយាមបណ្តែតខ្លួន

- ប្រសិនបើអ្នកត្រូវការជំនួយ ព្យាយាមបក់ដៃរឺក៏ស្រែកអោយគេជួយ

*អ្វីដែលអ្នកគួរតែគិតសុវត្ថិភាពក្នុងការលេងទឹក

- ត្រូវចេះហែលទឹក និងដឹងពីរបៀបក្នុងការហែលទឹក

- កុំងួតទឹកលេងតែម្នាក់ឯង

-បើអ្នកមានការសង្ស័យពីកន្លែងនោះសូមកុំចុះលេង

- បើអ្នកមិនចេះហែលទឹក អ្នកគួរមានអាវសុវត្ថិភាពនិងត្រូវមានអ្នកចេះហែលទឹកជួយចាំមើល!

*ចំពោះករណីគ្រោះថ្នាក់ដោយសារលង់ទឹកសមុទ្រកាលពីម្សិលមិញនេះអាចបណ្តាលមកគាត់លេងទឹកក្នុងស្ថានភាពRIP current!តែជាក់ស្តែងយ៉ាងណានោះទុកអោយអ្នកជំនាញធ្វើកោសល្យវិច្ច័យតាមហ្នឹងចុះ! ហើយក៏សូមផ្តាំផ្ញើអោយមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការលេងទឹកសមុទ្រ៕