ដូចណាស់! អ្នកនេសាទម្នាក់ ប្រទះឃើញត្រីចម្លែកដែលមានធ្មេញដូចមនុស្សបេះបិត ហើយត្រូវគេយកទៅធ្វើជា…
សីហា
-

សហរដ្ឋអាមេរិក ៖ នៅថ្ងៃទី ៦ ខែសីហាឆ្នាំ ២០២១ ទីភ្នាក់ងារសារព័ត៌មានBBC បានចុះផ្សាយអំពីរូបភាពត្រីមួយ ដែលត្រូវបានចែកចាយពាសពេញបណ្តាញសង្គមអ៉ីនធើណេតដ៏ច្រើន ដោយសារតែត្រីនោះវាមានធ្មេញដូចធ្មេញមនុស្សបេះបិតតែម្ដង រហូតដល់ធ្វើឲ្យមនុស្សម្នាមានការភ្ញាក់ផ្អើលជាខ្លាំងថានេះជាត្រីពិតឬអត់? ត្រីនេះត្រូវបានគេចាប់បាននៅឯ ផេនជេណេតធីដែលជាកន្លែងនេសាទដ៏ល្បីល្បាញនិងជាអាងចិញ្ចឹមត្រីនៅណាកស៍ហេដ​ ភាគខាងជើង រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក។

លោក ណាថាន ម៉ាទីន បុរសដែលចាប់ត្រីនោះបានបង្ហាញថាលោក ត្រូវប្រើពេលជាយូរក្នុងការស្ទូចត្រី ប៉ុន្តែជាលទ្ធផលគឺលោកស្ទូចបាននូវត្រីប្រភេទនេះ ដែលវាសាកសមនឹងភាពរង់ចាំក្នុងការស្ទួចរបស់លោក។ ម្យ៉ាងវិញទៀតលោកបញ្ជាក់ថាសាច់ត្រីនេះពិតជាឆ្ងាញ់ខ្លាំងណាស់។

ប្រភេទត្រីនេះគឺជាត្រីចៀម ដែលត្រូវបានចាត់ថ្នាក់នៅក្នុងអម្បូរត្រី អ៊ីគូ ក្នុងលំដាប់ត្រីឆ្លាម។ បើក្រលេកមើលពីរូបរាងខាងក្រៅមើលទៅវាមានសភាពធម្មតាដូចត្រីដទៃទៀតអញ្ចឹងប៉ុន្តែប្រសិនបើអ្នកមើលឱ្យជិតអ្នកនឹងឃើញភាពខុសប្លែកនៅក្នុងមាត់៕

សម្រួលអត្ថបទដោយ៖宋麒安

ប្រភព៖kapook