ថៃ៖ តារាសម្ដែងជើងចាស់ថៃអ្នកស្រី Aew Ampha Phusit រឿង“បុព្វេសន្និវាស” ក្នុងពេលបច្ចប្បន្នមានអាយុ៦២ឆ្នាំទៅហើយបានទៅធ្វើការកែសម្ភស្ស ក្រោយពីអ្នកស្រីមិនពេញចិត្តទៅនឹ ងសម្រស់ដែលមានការវិវត្តន៍ទៅរកភាពជ្រីវជ្រួញនោះឡើយ នៅក្នុងថ្ងៃទី១៣ ខែសីហា ២០២១ អ្នកស្រីក៏បានសម្រេចចិត្តទៅធ្វើការវះកាត់កែសម្ផស្សដើម្បីឲ្យសម្រស់របស់អ្នកស្រីកាន់តែមានភាពក្មេងជាងវ័យនឹងនៅតែស្រស់ស្អាត។
.jpg?1629368840)
.jpg?1629368841)
.jpg?1629368841)
នាយកប្រតិបត្តិនៃគ្លីនិកថែរក្សាសម្ផស្សអ្នកស្រី Pui Phimonwan បានធ្វើការផ្សាយផ្ទាល់ពីវីដេអូដែលទទួលបានការវះកាត់ជោគជ័យរបស់តារាស្រីជើងចាស់ថៃអ្នកស្រី Aew Ampha ដើម្បីឲ្យអ្នកគាំទ្របានឃើញនៅបានបង្ហាញពីកន្លែងដែលអ្នកស្រីបានធ្វើការវះកាត់ មានដូចជា ការកែត្របកភ្នែកខាងលើ វះកាត់ថ្នក់ក្រោមភ្នែក កាត់ខ្លាញ់ក្រោមចង្កា និងការកាត់ត្រង់ថ្នក់ក្បែររង្វង់ត្រចៀកជាដើម។
.jpg?1629368849)
.jpg?1629368849)
.jpg?1629368849)
អ្នកស្រី Aew Ampha បាននិយាយថាការវះកាត់មួយនេះវាមានលក្ខណះទ្រង់ទ្រាយធំ ដោយអ្នកស្រីចង់និយាយឲ្យបានច្រើនប៉ុន្ដែនិយាយមិនសូវបាន ព្រោះវាអាចប៉ះពាល់ដល់ស្នាមថ្នេរនៃរបួសវះកាត់ ។
.jpg?1629368856)
.jpg?1629368856)
អ្នកស្រីបាននិយាយបន្ថែមថា នៅក្នុងថ្ងៃនេះខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ បើទោះបីការវះកាត់មានលក្ខណះទ្រង់ទ្រាយច្រើនក៏ដោយ ខ្ញុំគ្មានអារម្មណ៍ឈឺនោះទេ ព្រោះជាការវះកាត់ឲ្យមានសម្រស់ក្មេងជាងវ័យ មើលយូរទៅដូចនៅក្មេងកាលពីអាយុ៣០ឆ្នាំ៕



សម្រួលអត្ថបទដោយ៖ SOPHEA
ប្រភព៖ Kapook