កម្សាន្ដ៖ ជីវិតគូរស្នេហារបស់មនុស្សម្នាក់ៗនៅលើពិភពលោកយើងនេះគឺពិតជាមិនដូចគ្នានោះឡើយ អ្នកខ្លះបានជួបគ្នាហើយ ក៏អាចបាត់បង់ភ្លាមៗទៅក៏មានដែរ រីឯគូរស្នហ៍ខ្លះឈានទៅដល់ជីវិតអាពាហ៍ពិពាហ៍ទៅហើយក្ដី ក៏នៅតែអាចមានការលែងលះ ព្រាត់ពីគ្នាក៏មានផងដែរ ដោយនេះជាអ្វីដែលមនុស្សគ្រប់គ្នា ពុំចង់បាននោះឡើយ ពោលគឺអាចរកមនុស្សណាម្នាក់ដែលអាចកាន់ដៃគ្នាជានិរន្ដន៍លុះគ្រាអវសាន្ដគឺគ្រប់គ្រាន់ណាស់ទៅហើយនៅក្នុងជីវិត។

ជាក់ស្ដែងបើយើងក្រលេកទៅមើលជីវិតគូរស្នហ៍វ័យចំណាស់តារាស្រីប្រុសថៃចំនួន៨ដួង ពិតជាមិនអាចនឹងមិនសរសើរបាននោះឡើយ ពោលគឺគូរស្នេហ៍ទាំងនោះ ដោយជីវិតជាគូរស្នេហ៍របស់ពួកគេសុទ្ធតែមានភាពកាន់ឆ្នាំ ដោយគូរស្នេហ៍ខ្លះមានអាយុខុសគ្នាជាង ១០ឆ្នាំ ២០ឆ្នាំ និង៣០ឆ្នាំក៏មានដែរ មិនតែប៉ុណ្ណោះពួកគេថែមទាំងមានបុត្រាបុត្រីថែមទៀតផងដែរ ពោលគឺពួកគេទាំងនោះពុំដែលនឹងគិតថាលែងដៃគ្នានោះឡើយ។ ខាងក្រោមនេះយើងនឹងនាំអ្នកទៅស្គាល់គូរស្នេហ៍៨ដួងដែលជាគូរស្នេហ៍អមត:៖
១ គូរស្នេហ៍របស់លោក Ken Theeradaj និងតួសម្ដែងស្រីអ្នកស្រី Noi Busakorn

គូរស្នេហ៍មួយគូរនេះបានចាប់ផ្ដើមសាងស្នេហាជាលើកដំបូងដោយជួបប្រទះនៅក្នុងការសម្ដែងរួមគ្នាមួយនៅក្នុងឧស្សាហកម្មភាពយន្ដ បើទោះបីជាលោក Ken មានអាយុតិចជាងអ្នកស្រី Noi ៧ឆ្នាំក៏ដោយ ក៏វាមិនមែនជាឧបសគ្គសម្រាប់អ្នកទាំងពីរនោះឡើយ មិនតែប៉ុណ្ណោះពួកគេទាំងពីរថែមទាំងមានកូនប្រុសដ៏គួឲ្យស្រលាញ់ពីរនាក់ថែមទៀតផង ដោយបច្ចុប្បន្នលោកKen មានអាយុ៤៣ឆ្នាំ។
២ តារាសម្ដែងប្រុសលោក Aum Atichart និងភរិយាជនជាតិបរទេស Myria Benedetti

បន្ទាប់ចាប់តាំងពីលោក Aum ស្គាល់ភរិយារបស់ខ្លួនជាលើកដំបូង នៅពេលដែលនាងបានមកទទួលលោកយ៉ាងកក់ក្ដៅនិងរាក់ទាក់បំផុតនៅក្នុងកម្មវិធីបទសម្ភាសន៍មួយធ្វើឲ្យលោកAum ចាប់ផ្ដើមបន្ដទំនាក់ទំនងរបស់ពួកគេយ៉ាងខ្លាំងជាងមុន ដោយពួកគេសម្រេចចាប់ដៃគ្នាជាគូរស្វាមីភរិយានឹងគ្នា ដែលមកទល់នឹងពេលបច្ចុប្បន្នពួកគេទាំងពីរបានកាន់ដៃគ្នាអស់រយះពេលជាង១១ ឆ្នាំទៅហើយ ប៉ុន្ដែភាពផ្អែមល្អែមរបស់ពួកគេនៅតែដដែលដូចពីមុន។
៣ តារាចម្រៀងជើងចាស់ស្រី Sunari Ratchasima ជាមួយនឹងស្វាមីជនជាតិបរទេសវ័យក្មេង

ស្នេហាពិតអាចកើតឡើងម្តងទៀតចំពោះតារាចម្រៀងស្រីអ្នកស្រី Sunari បន្ទាប់ពីបាននៅលីវអស់រយៈពេលជាច្រើនឆ្នាំ ដោយអ្នកស្រីមានកូនពីរនាក់ថែមទៀតផង ប៉ុន្តែវាសនាបាននាំឱ្យអ្នកស្រី ជួបជាមួយនឹងបុរសសង្ហាជនជាតិហូឡង់លោក Wawter។ បើទោះបីអាយុរបស់ពួកគេខុសគ្នារហូតដល់ ២១ ឆ្នាំក៏ដោយ បន្ទាប់ពីពួកគេក្លាយជាមិត្តភក្តិជិតស្និទ្ធ ទីបំផុតពួកគេឈានដល់ឋានៈរៀបការជាប្តីប្រពន្ធនិងថែមទាំងបានចុះបញ្ជីអាពាហ៍ពិពាហ៍ផងដែរ ដែលមកទល់ពេលបច្ចុប្បន្នពួកគេទាំងពីរបានរៀបការនឹងគ្នាអស់រយះពេល៨ ឆ្នាំមកហើយ។
៤ អតីតបវរកញ្ញាថៃ Ae Chtima និងលោក Franc Supakit

បើទោះបីអតីតបវរកញ្ញាថៃអ្នកនាង Ae មានអាយុច្រើនជាងគូរស្នេហ៍របស់ខ្លួនច្រើនក៏ដោយក៏វាមិនមែនជាបញ្ហានោះឡើយ នោះក្នុងបទសម្ភាសន៍មួយអ្នកនាងAe បាននិយាយថាអ្វីៗទាំងអស់របស់ពួកយើងទាំងពីរពោលគឺមានភាពរលូន បើទោះបីអ្នកនាងមានវ័យខុសគ្នាឆ្ងាយក៏ដោយ ដោយពួកគេបានប្រកាសរៀបការឆាប់ៗ ប៉ុន្ដែបែរជាត្រូវពន្យារពេលដោយសារតែជំងឺកូវីដ។
៥ តារាស្រី Tak Bongkot និងមហាសេដ្ឋីលោក Rich Boonchai

មហាសេដ្ឋី Boonchai Bencharongkul និងតួឯកសម្ដែងស្រី Tak Bongkot ដោយបានបានចាប់ផ្តើមពីការជួបគ្នារបស់ប្តីប្រពន្ធមួយគូរនៅឯ MOCA BANGKOK ដែលជាសារមន្ទីររបស់មហាសេដ្ឋី Boonchai ។ ដោយលឧកមហាសេដ្ឋី Boonchai បានឲ្យគេគូររូបរបស់ តារាស្រី Tak ដាក់លក់ដេញថ្លៃថែមទៀតផង។ តាំងពីដើមថ្ងៃនោះ តារាសម្ដែងឯកស្រី Tak និងលោក Boonchai ជាមួយគ្នា ដោយបានរៀបការនៅក្នុងឆ្នាំ២០១២ បើទោះបីជាលោក Booncahi មានអាយុលើសជាង៣១ឆ្នាំ ក៏ដោយវាមិនមែនជាឧបសគ្គនោះឡើយ ដោយឡែក កូនរបស់អ្នកនាង Takជាមួយនឹងលោក Boonchai ឈ្មោះ Nong Khao Hom គឺជាអ្នកស្នងមរតកពីលោក ។ មកទល់នឹងរយៈពេលនេះ អ្នកទាំងពីរបានកាន់ដៃគ្នាជាង ៩ ឆ្នាំមកហើយ ប៉ុន្ដែស្នេហារបស់អ្នកទាំងពីរនៅតែផ្អែមល្ហែម។
៦ តារាសម្ដែងប្រុសលោក Jib-Wasu Sangsingkaew តារាសម្ដែងស្រី Jaja Primrata

សម្រាប់គូរស្នេហ៍របស់តារាសម្ដែងប្រុសញញឹមប្រិមប្រិយ៍លោក Jib និងតារាសម្ដែងកូនកាត់អ្នកនាង Jaja មានវ័យខុសគ្នារហូតដល់ទៅ១៦ឆ្នាំ បើទោះបីជាវ័យរៀងខុសគ្នាឆ្ងាយបន្ដិចមែនប៉ុន្ដែគូរស្នេហ៍មួយគូរនេះពិតជាសមគ្នាណាស់ ជាពិសេសសម្រស់ដ៏ស្រស់ស្អាតរបស់ពួកគេទាំងពីរតែម្ដង។ ដោយមកទាល់នឹងពេលនេះពួកគេទាំងពីរបានស្គាល់គ្នារយះពេល៥ឆ្នាំមកហើយ និងបានចុះសំបុត្រអាពាហ៍ពិពាហ៍នៅលើយន្ដហោះឯកជនមួយ ក្រោយពីមានការរីករាលដាលនៃជំងឺកូវីដ១៩។
៧ តារាសម្ដែងលោក Oat Worawut និងអ្នកនាង Gina Anna

ពួកគេគឺជាគូស្នេហ៍មួយគូរដែលមានភាពផ្អែមល្ហែមជាខ្លាំង។ បើទោះបីគូរស្វាមីមួយគូរនេះមានអាយុខុសគ្នា ២១ ឆ្នាំក៏ដោយ ក៏អ្នកទាំងពីរបានបង្ហាញថាអាយុគ្រាន់តែជាតួលេខប៉ុណ្ណោះបើស្រឡាញ់គ្នាដោយឈរលើការយោគយល់គ្នានោះស្នេហានឹងស្ថិតស្ថេរ។ បច្ចុប្បន្នគូស្នេហ៍មួយគូនេះគឺជាអ្នកស្នងមរតក ជាមួយនឹងប្អូនប្រុសរបស់លោកឈ្មោះ Olaf ពីឪពុកម្ដាយរបស់ពួកគាត់។
៨ តារាចម្រៀង Crab Blackwood head ជាមួយអ្នកនាង Gem Patcharin

លោក Blackwood ហៅ Pooh គឺជាតារាចម្រៀងមួយរូបដែលមានទឹកដមដ៏ពិរោះផងដែរ លោកនឹងភរិយាមានអាយុខុសគ្នារហូតដល់ ១៨ឆ្នាំឯណោះ ។ មិនតែប៉ុណ្ណោះពួកគេទាំងពីរថែមទាំងមានចំណង់ចំណូលចិត្តដូចគ្នានៅក្នុងការថតរូបផងដែរ។ អ្វីដែលសំខាន់នោះគឺលោក Pooh មើលទៅក្មេងជាងវ័យជារៀងរាល់ថ្ងៃផងដែរខណៈដែលអ្នកនាង Gem កាន់តែមានសម្រស់ស្រស់ស្អាតទ្វេដង។ ពួកគេនិយាយថាស្នេហារបស់ពួកគឺជាស្នេហាពិត ជាពិសេសពួកគេទាំងពីរតែងតែយកចិត្តទុកដាក់យ៉ាងល្អចំពោះគ្នាទៅវិញទៅមក៕
.jpg?1629180571)
.jpg?1629180572)
.jpg?1629180570)
.jpg?1629180569)
.jpg?1629180570)
.jpg?1629180569)
.jpg?1629180570)
.jpg?1629180570)
.jpg?1629180570)
.jpg?1629180572)
.jpg?1629180571)
.jpg?1629180572)
.jpg?1629180571)
.jpg?1629180572)
.jpg?1629180572)
.jpg?1629180572)
.jpg?1629180572)
.jpg?1629180573)
.jpg?1629180575)
.jpg?1629180572)
សម្រួលអត្ថបទដោយ៖ 宋麒安
ប្រភព៖ Sanook