កម្សាន្ត ៖ ពិតណាស់ជឿថាប្រិយមិត្តច្បាស់ជាបានជ្រាបរួចមកហើយពីរឿងរ៉ាវជីវិតគ្រួសាររបស់តារាសម្តែងស្រីអ្នកនាង សុខ លីន ដោយនៅកាលពីពេលថ្មីៗនេះអ្នកនាង ទើបតែបើកបង្ហាញជាសាធារណៈពីជីវិតគ្រួសាររបស់ខ្លួននៅលើបណ្តាញសង្គមឲ្យមហាជនបានដឹងថា អ្នកនាងរៀបការមានគ្រួសាររួចហើយ អ្នកនាងមិនមែននៅក្រមុំទៀតនោះទេ ប៉ុន្តែក្រោយពេលរៀបការរួចអ្នកនាងជាមួយនិងស្វាមីគឺរស់នៅជាមួយគ្នាមិនចុះសម្រុងដូច្នេះហើយទើបអ្នកទាំងពីរសម្រេចចិត្តលែងលះគ្នាដោយបន្សល់ទុកកូនប្រុសម្នាក់ដែលជាចំណងដៃនៅក្នុងជីវិតអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរផងដែរ ។
យ៉ាងណាមិញក្រោយពេលលែងលះគ្នាជាមួយនិងស្វាមីរួច សុខ លីន ចាប់ផ្តើមឈានជើងចូលប្រឡូកនៅក្នុងវិស័យសិល្បៈបន្តិចម្តងៗអ្នកនាងខំប្រឹងតស៊ូនិងជំនះគ្រប់បញ្ហានៅក្នុងជីវិតទម្រាំតែមានជីវិតល្អប្រសើរដូចជាសព្វថ្ងៃនេះតារាសម្តែង សុខ លីន ឆ្លងកាត់ឧបស័គ្គមកមិនចេះតិចទេ ។
ជាក់ស្តែងនៅកាលពីពេលថ្មីៗនេះគេឃើញថា តារាសម្តែងស្រីរូបនេះហាក់បីមានភាពសប្បាយរីករាយយ៉ាងខ្លាំងបន្ទាប់ពីគ្រួសារខាងអតីតស្វាមីបានយល់ព្រមអនុញ្ញាតិឲ្យកូនប្រុសរបស់ខ្លួនបានមកជួបខ្លួនក្រោយពេលមិនបានជួបគ្នាអស់រយៈជាច្រើនឆ្នាំកន្លងមកនេះ ៕ ចង់ជ្រាបច្បាស់សូមទស្សនវិដេអូខាងក្រោមនេះ ៖