កាន់តែអែម និងទំនើប! Apple ត្រៀម និងបំពាក់ប្រព័ន្ធផ្កាយរណបភ្ជាប់ជាមួយនឹង IPhone 13 នាពេលអនាគត…
សីហា
-

បរទេស៖ បើយោងតាមសារព័ត៌មាន T3 បានរាយការណ៍កាលពីសប្តាហ៍មុនបានបង្ហាញថាទូរស័ព្ទស្មាតហ្វូនដ៏ទំនើបរបស់ក្រុមហ៊ុន Appleយក្សរបស់អាមេរិក បានបញ្ជាក់ពីមុខងាររបស់ iPhone13 ថាអាចនឹងទទួលបានមុខងារទំនាក់ទំនងផ្កាយរណបថ្មីមួយចំនួន។ របាយការណ៍ដំបូងបានដកស្រង់សម្តីលោក Ming-Chi Kuo ដែលជាអ្នកវិភាគរបស់ក្រុមហ៊ុន Apple ដោយបានបញ្ជាក់ថាលោក Kuo "រំពឹងថាម៉ូដែលទូរស័ព្ទ iPhone 13 នាពេលខាងមុខនេះនឹងអាចមានមុខងារទំនាក់ទំនងជាមួយផ្កាយរណបនៅលើគន្លងទាប (LEO)" ។

ទោះយ៉ាងណាពត៌មានលំអិតមិនត្រូវបានក្រុមហ៊ុនApple ធ្វើការបកស្រាយនោះទេ ដែលនាំឱ្យមានការភ័ន្តច្រឡំអំពីវិសាលភាពនៃមុខងារមួយនេះដែលនិងត្រូវបំពាក់នៅលើ់ស្មាតហ្វូនជំនាន់ថ្មីមួយនេះ។

ទោះយ៉ាងណាឥឡូវនេះព័ត៌មានបន្ថែមបានបង្ហាញអំពីលក្ខណៈពិសេសកាន់តែច្បាស់នៃការភ្ជាប់ទំនាក់ទំនងផ្កាយរណបទាំងនេះ ដោយគេរំពឹងថាតើអ្នកប្រើប្រាស់ស្មាតហ្វូនរបស់ក្រុមហ៊ុនApple មួយនេះអាចរំពឹងអ្វីខ្លះពីបច្ចេកវិទ្យាផ្កាយរណបដែលបំពាក់ទៅលើ Iphone 13 នាពេលអនាគត ។

យោងតាមអ្នកយកព័ត៌មានរបស់ Bloomberg លោក Mark Gurman បានបង្ហាញថាលក្ខណៈពិសេសទាំងនេះនឹងត្រូវបានផ្តោតសំខាន់លើការទំនាក់ទំនងគ្រាអាសន្នហើយមុខងារនេះនឹងអាចប្រើបានតែនៅក្នុងទីផ្សារជាក់លាក់មួយចំនួនតែប៉ុណ្ណោះ។

“ អ្នកខ្លះបានសួរចោទសួរលោក Kuo ថាតើលក្ខណៈពិសេសថ្មីទាំងនេះមានន័យថា iPhone 13 អាចប្រើជាទូរស័ព្ទផ្កាយរណបហើយមានលទ្ធភាពធ្វើការហៅទូរស័ព្ទបានគ្រប់ទីកន្លែងក្នុងពិភពលោកដោយមិនធ្វើការឆ្លងកាត់នូវប្រព័ន្ធនានាមែនដែរឬទេ? រីឯចម្លើយវិញនោះគឺ ទេ មិនអាចទៅរួចនោះឡើយ ពោលវាអាចធ្វើការតែពេលមានគ្រាអាសន្ន ចំពោះអ្នកដែលគ្មានបណ្ដាញភ្ជាប់ទំនាក់ទំនងតែប៉ុណ្ណោះ៕

សម្រួលអត្ថបទ៖宋麒安

ប្រភព៖ T3