មិនចង់ទឹកភ្នែក! គួរតែស្វែងយល់ពីចំនុចមួយចំនួនរបស់ IPhone 13 មុននឹងបញ្ជាទិញ Apple នាចុងខែកញ្ញាឆ្នាំនេះ…
សីហា
-

បរទេស៖ យោងតាមប្រភពផ្លូវការមួយរបស់ក្រុមហ៊ុនយក្ស Apple និងធ្វើការដាក់តាំងបង្ហាញផលិតផលរបស់ខ្លួនជាផ្លូវការនៅល្ងាចថ្ងៃអង្គារ ទី ១៤ ខែកញ្ញា ឆ្នាំ ២០២១ នេះ ដោយក្នុងនោះរួមមាន IPhone 13 ។ ក្នុងនោះក៏រួមមាននូវ ការដាក់តាំងបង្ហាញ Apple Watch 7 និង AirPods 3 នៅក្នុងថ្ងៃតែមួយផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

1. ការរចនានិងវិមាត្រ

សម្រាប់ IPhone13 ស្ទើតែមានទម្រង់ដូចទៅនឹង IPhone12 ដែល Apple បានធ្វើការបញ្ចេញពីអតីកាល ដោយគ្រាន់តែប្ដូរនូវកាំម៉េរាបីគ្រាប់ខាងក្រោយមួយមានទំហំធំបន្ដិចសម្រាប់សម្រាប់ IPhon13 បើធៀបនឹង IPhone12 ដែលមានកាំម៉េរ៉ាក្រោយទំហំប៉ុនគ្នាទាំងបីគ្រាប់ខាងក្រោយ។ ដោយ Iphone13 មិនបានធ្វើការបំបាត់នូវក្បាលឆករបស់ខ្លួននោះឡើយ ដោយរក្សាទុកនូវទម្រង់ដដែល។

ទាំងនេះជាវិមាត្រនិងទំហំរបស់ IPhone13៖

• iPhone 13 mini (5.4-inch)

• iPhone 13 (6.1 inch)

• iPhone 13 Pro (6.1-inch)

• iPhone 13 Pro Max (6.7-inch)

2. អេក្រង់

ចំពោះអេក្រង់ Apple ធ្វើការរចនាដោយប្រើបន្ទះ LTPO-OLED (Low Temperature Polycrystalline Oxide) ដែលបានមកពីការផ្គត់ផ្គង់របស់ក្រុមហ៊ុន Sumsung សម្រាប់ម៉ូដែល Pro ទាំងពីរកម្រិត120Hz និងកម្រិត 60Hz សម្រាប់ម៉ូឌែល Iphone 13 និង IPhone 13 mini។ ចំពោះការប្រើប្រាស់អេក្រង់បន្ទះ LTPO-OLED (Low Temperature Polycrystalline Oxide) សម្រាប់ម៉ូដែល Pro ទាំងពីរកម្រិត120Hz ដែលកបង្កើននូវកម្រិកគុណភាពក្នុងការដំណើរការបានល្អជាមុនទាក់ទងជាមួយនឹងរូបភាព វីដេអូ ជាពិសេសមានភាពងាយស្រួលសម្រាប់ការលេងហ្គេមកម្សាន្ដផងដែរ។

3. គ្រឿងនិងឧបករណ៍

ទូរស័ព្ទ iPhone13 ត្រូវបានបំពាក់ដោយបន្ទះឈីប A15 Bionic ថ្មី ជាមួយនឹង ដំណើរការក្រាហ្វិកថ្មី (GPU) និងបច្ចេកវិទ្យា mmWave 5G ល្បឿនលឿន ជាមួយនិង Version IOS 15។

4. កាំម៉េរ៉ា

ការធ្វើបច្ចុប្បន្នភាពថ្មីរបស់Apple បានដាក់តែកាំម៉េរ៉ាខាងក្រោយចំនួនតែពីរគ្រាប់តែប៉ុណ្ណោះសម្រាប់ Iphone 13 និង IPhone 13 mini និងបំពាក់កាំម៉េរ៉ាខាងក្រោយចំនួនបីគ្រាប់សម្រាប់ IPhone 13 ម៉ូឌែល Pro ទាំងពីរ ដោយ Flaship ចំនួនពីរនៅលើ IPhone13 គ្រប់ម៉ូឌែល។ ដោយគេរំពឹងថា ក្រុមហ៊ុនApple និងកាត់បន្ថយរំញ័រនៃការទប់លំនឹងឲ្យបានល្អប្រសើរជាងមុន ជាមួយនឹងផ្ទៃកាំម៉េរ៉ា ultra wide-angle ជាមួយនឹងមុខងា autofocus ដែលអាចចាប់យករូបថតបានលឿនរហ័សនិងច្បាស់ ជាងនេះផងដែរគេសង្ឃឹមថា Apple និងធ្វើការកាត់បន្ថយនូវភាពរញ៉េរញ៉ៃនៅពេលដែលថតនៅទីកន្លែងងងឹតផងដែរ ទៅលើ IPhone13 របស់ខ្លួន។

5. តម្លៃ

មានព័ត៌មានលម្អិតអំពីតម្លៃជាច្រើន។ យោងតាមការលេចធ្លាយមួយចំនួន iPhone 13 គួរតែស្ថិតនៅកម្រិតតម្លៃប្រហាក់ប្រហែលនឹង iPhone 12 ដែលមានតម្លៃចាប់ពី 944 ដុល្លា ដល់ 1.889 ដុល្លា។ ប៉ុន្តែក៏មានរបាយការណ៍ផងដែរថា IPhone 13 ទាំងនេះអាចនឹងថ្លៃជាងមុនដោយសារវិបត្តិឈីបពិភពលោក។ លើសពីនេះទូរស័ព្ទ iPhone 13 Pro Max ដែលមានទំហំផ្ទុក 1TBអាចមានតម្លៃជាង ២០០០ ដុល្លារ។ ដោយតម្លៃជាក់ស្ដែងនៃ Iphone13 នេះ និងត្រូវបង្ហាញតម្លៃជាក់លាក់ នៅថ្ងៃទី ១៧ ខែកញ្ញា និងដាក់លក់ជាផ្លូវការនៅថ្ងៃទី ២៤ ខែកញ្ញា។

6. ពាក្យចចាមរ៉ាម

កាលពីប៉ុន្មានខែមុនមានពាក្យចចាមអារ៉ាមថា Apple នឹងនាំយក Touch ID មកវិញ។ ជាពិសេសមានការនិយាយអំពីឧបករណ៏ស្នាមម្រាមដៃនៅ

ក្នុងអេក្រង់។ ទោះយ៉ាងណាក៏ដោយក្នុងពេលដំណាលគ្នានេះ គេសន្មត់ថា Apple និងធ្វើការបំបាត់ Airplan Mode នៅលើ Iphone 13 ដោយភ្ជាប់មកជាមួយនៅប្រព័ន្ធផ្កាយរណបជំនួសវិញ។ ប៉ុន្ដែលក្ខណៈពិសេសនេះក៏អាចបានគេសន្មត់ថានឹងត្រូវពន្យារពេលដល់ឆ្នាំ ២០២២ ដែរ ដោយសារតែបញ្ហានេះមិនទាន់ត្រូវបានApple ធ្វើការដោះស្រាយនៅឡើយទេ៕

សម្រួលអត្ថបទ៖宋麒安

ប្រភព៖ remonews