កម្សាន្ត ៖ ពិតណាស់ជឿថាប្រិយមិត្តពិតជាបានជ្រាបរួចមកហើយពីរឿងរ៉ាវគ្រួសាររបស់ថៅកែពេជ្រ ទ្រី ដាណា ហើយនៅពេលនេះកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីថៅកែពេជ្រ ទ្រី ដាណា បានប្រកាសលែងលះគ្នាជាមួយនិងស្វាមីពេញៗមាត់ ប៉ុន្តែពេលនេះនៅមិនទាន់ដឹងទេថា អ្នកទាំងពីរលែងលះគ្នាដាច់ឬមិនដាច់ ។


យ៉ាងណាមិញពាក់ព័ន្ធជាមួយនិងរឿងរ៉ាវគ្រួសាររបស់ថៅកែពេជ្រ ទ្រី ដាណា ត្រូវបានលោកជំទាវ ហ៊ុន សុីណាត បានធ្វើការផ្តល់មតិទៅកាន់នាក់ទាំងពីរបែបនេះថា៖ «ខ្ញុំស្រលាញ់ក្មួយៗទាំងពីរសូមឲ្យក្មួយទាំងពីរត្រូវចេះអភ័យទោសឲ្យគ្នាផងទៅគ្រួសារណាក៏មានឈ្លោះគ្នាដែរប្រៀបធៀបដូចចានក្នុងវាវវាតែងតែប៉ះគ្នាអញ្ចឹងក្មួយគិតឡេីងវិញ ។



ម្យ៉ាងទៀតកំហុសខុសឆ្គងរបស់ក្មួយរិទ្ធកន្លង មីងមិនដឹងថាក្មួយប្រុសខុសស្អីទេ ដូចនេះក្នុងនាមមីងជាអ្នកក្រៅផ្ទះក្មួយសូមឲ្យក្មួយស្រីទ្រីដាណា ទុកឱកាសឲ្យក្មួយរិទ្ធ ចុងក្រោយមួយដងទៀតទៅ អាណិតក្មេងៗវាឃេីញឪពុកម្ដាយបែកបាក់គ្នានោះ មីងសង្ឃឹមថាក្មួយស្រីទ្រីដាណាយល់សម្ដីមីងក្នុងពេលនេះសូមជូនពរដល់ក្មួយទាំងពីរឲ្យជួបតែសេចក្ដីសុខចម្រេីនជៀសផុតពីគ្រោះចង្រៃទាំងពួង» ៕


