នារីសាច់សខ្ចីដែលបើកឡានបុករះ ធ្វើឲ្យមហាជនមិនពេញចិត្ត ពេលនេះដឹងលទ្ធផលខ្លះហើយគឺ​បញ្ចូនទៅ…
សីហា
-

ភ្នំពេញ៖ កាលពីវេលាម៉ោង១១និង០០នាទីព្រឹកថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២១ មានករណីនារីជនជាតិចិន បើករថយន្តស៊េរីទំនើបម៉ាក range rover បុកអ្នកដើរថ្មើរជើងបណ្ដាលឲ្យស្លា.. ប់ម្នាក់ ហើយរថយន្តមិនទាន់អស់ល្បឿនបន្តទៅបុករះរថយន្ត ៤ គ្រឿងទៀតបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១និង០០នាទីព្រឹកថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២១ នៅផ្លូវព្រះមុនីវង្ស ចំណុចមុខក្រសួងអភិវឌ្ឍន៍ជនបទ( អតីតក្រសួងក្រសួងនគរូបនីយកម្មនិងសំណង់) នៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

​យោងតាមប្រភពបាន​ឲ្យ​ដឹងថា នៅមុន​ពេល​កល​ត​ហេតុ​ឃើញ​មាន​បុរស​ម្នាក់​ដើរ​តាម​បណ្ដោយ​មហាវិថី​ព្រះមុន្នីវង្ស ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈនោះ​ស្រាប់​តែមាន​ស្ត្រី​វ័យក្មេង​ម្នាក់​បើកបរ​រថយន្ត​សេរី​ទំនើប ម៉ាក Rangrover ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AL-2013 តាម​បណ្ដោយ​មហាវិថី​ព្រះមុន្នីវង្ស ស្រប​ទិស​គ្នា​ជាមួយ​អ្នកដើរ ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​បណ្ដាល​បុក​អ្នកដើរ​ពីក្រោយ​យ៉ាង​ពេញទំហឹង រថយន្ត​រ៉េ​ចង្កូត​ទៅបុក​រថយន្ត​ចត​នៅ​ចិ​ញ្ជើ​ម​ផ្លូវ​ចំនួន​០៤​គ្រឿង រង​ការខូចខាត​បន្ថែម រួច​រថយន្ត​បង្ក​ថយក្រោយ​ប្រុង​បើក​គេច មក​កិន​បុរសរងគ្រោះ​បន្ថែមទៀត ទើប​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​ហេតុតែ​ម្ដង​។​

​សូមបញ្ជាក់​ផងដែរ នៅព្រឹកថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២១​នេះ កម្លាំង​ជំនាញ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានបញ្ចូននារី​ជនជាតិ​ចិនដែលបង្កគ្រោះថ្នាក់ចរាចរណ៍បើករថយន្តបុកអ្នកដើរ​ថ្មើ​ជើង​ស្លាប់​ម្នាក់ និង​រេ​ចង្កូត​បុក​រះ​រថយន្ត​៤​គ្រឿងទៅតុលាការ ដើម្បីបើក​ការ​ស៊ើបសួរ​៕