ថ្ងៃបើកឆាកដំបូង! ថ្ងៃកាន់បិណ្ឌទី១ ផ្ទុះកូវិដ១៩នៅវត្តនាគវ័ន រកឃើញតាអាចារ្យ និងកូនសិស្ស វិជ្ជមានកូវីដ១៩ អាជ្ញាធរសម្រេចបិទបណ្ដោះអាសន្ន​…(មានវីដេអូ)

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​២​២​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​នេះ អាជ្ញាធរខណ្ឌទួលគោកបានចុះបិទ «វត្តនាគវ័ន» ស្ថិតនៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក ជាបន្ទាន់ ដោយសារតែថ្ងៃបើកឆាកថ្ងៃកាន់បិណ្ឌទី១ រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១​៩​ចំនួន​០​៣​នាក់​។​ ​អាជ្ញាធរ​ ​បាន​បញ្ជាក់​ថា​បន្ថែម​ទៀត​ថា​ ​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​-​១​៩​ ​ទាំង​០​៣​នាក់​នោះ​ ​រួម​មាន​ជា​លោកតា​អាចារ្យ​ម្នាក់​ ​និង​និស្សិត​ស្នាក់​នៅ​ក្នុង​វត្ត​ចំនួន​០​២​នាក់​ ​។​

​បច្ចុប្បន្ននេះ​ ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​ហ៊ុន​សែន​បាន​ចុះ​យក​សំណាក​ភ្លាម​ៗ​នៅ​ព្រឹកមិញ​នេះ​ ​និង​បាន​បិទ​វត្ត​នាគ​វ័​ន​ជា​បណ្ដោះអាសន្ន​សិន​ ​៕ ចង់ជ្រាប់កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖