កម្សាន្ត ៖ ជឿជាក់ថាប្រិយមិត្តពិតជាបានស្គាល់រួចមកហើយពីឈ្មោះ ជំទាវឧកញ៉ា អ៊ាន សៀវម៉ី ដែលជាអ្នកលក់អនឡាញម្នាក់ដែលទទួលបានភាពជោគជ័យខ្លាំងនៅក្នុងមុខជំនួញអនឡាញរបស់ខ្លួន បច្ចុប្បន្នេះជំទាវឧកញ៉ា អ៊ាន សៀវម៉ី ក៏ជាស្ត្រីម្នាក់ដែលទទួលបានការគាំទ្រនិងមានប្រជាប្រិយភាពនៅលើបណ្តាញសង្គមផងដែរ ។


យ៉ាងណាមិញថ្មីៗនេះ លោកជំទាវ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែគេឃើញជំទាវឧកញ៉ា អ៊ាន សៀវម៉ី Live បណ្តើរ យំបណ្តើរឡើងគគ្រូក ព្រោះតែព្រោះតែឆ្អែតចិត្តនិងរឿងកូនចៅរបស់ខ្លួន លោកជំទាវបានបញ្ជាក់ថា «គ្មានថៅកែណាល្អដូចលោកជំទាវទេ ខ្លួនកំពុងតែមានទម្ងន់ហើយនៅតែខំមកធ្វើម្ហូបឲ្យកូនចៅញាំ ស្រឡាញ់កូនចៅដូចជាបងប្អូន មិនដែលគិតថាជាកូនឈ្នួលតែចំណែកកូនចៅវិញគ្រាន់តែថៅកែចង់ញាំអីរកទិញឲ្យញាំអត់បាន...» ។


ទន្ទឹមនិងនេះដែរបន្ទាប់ពីបានឃើញ ធ្វើការLive យំគគ្រូកហើយស្រាប់តែមហាជនជាច្រើនបានចូលទៅសម្តែងការអាណិតអាសូរយ៉ាងខ្លាំងដល់ជំទាវឧកញ៉ា អ៊ាន សៀវម៉ី ដែលជាថៅកែល្អហើយនៅមកត្រូវជួបរឿងទាំងនេះទៀត ៕ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូនៅខាងក្រោមនេះទាំងអស់គ្នា ៖