អាណិតក្រៃលែង! ក្រោយភរិយាមិនព្រមរស់នៅជាមួយគ្នាវិញ អន្ទិត ម៉ៅ ឡាយវីដេអូ រៀបរាប់បណ្តើរ យំបណ្តើរ ថានឹកប្រពន្ធកូនខ្លាំងណាស់…(មានវីដេអូ)
សីហា
-

ភ្នំពេញ៖ ប្រិយមិត្កជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ លោកស្រី ទ្រី ដាណា ដែលជានារីម្នាក់ដែលមានចិត្តសប្បុរសធម៌យ៉ាងសកម្មក្នុងព្រះរាជាណាចក្រកម្ពុជា លោកស្រីតែងតែជួយទៅដល់ជនក្រីក្រដែលជួបការលំបាកដោយការផ្តល់ជាថវិការ និងជួយជាដើមទុនសម្រាប់រកស៊ី ប៉ុន្តែមួយរយៈក្រោយនេះ​ លោកស្រី បានជួបរឿងក្នុងគ្រួសាររហូតដល់ថ្នាក់ចង់លះលែងគ្នាជាមួយនឹងស្វាមី គឺ ឧកញ៉ា ហ៊ា រិទ្ធ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បន្ទាប់ពីលោកស្រី ទ្រី ដាណា បានប្រកាសថា នឹងលះលែងគ្នា ស្រាប់តែ ហ៊ា រិទ្ធ បានសម្រេចចិត្តបួសជាព្រះសង្ឃ បានចេញនូវវិដេអូមួយឃ្លីបសុំទោសទៅកាន់ប្រពន្ធរបស់ខ្លួន ហើយសូមឲ្យប្រពន្ធខ្លួនគឺអ្នកស្រី ទ្រី ដាណា ទៅដកពាក្យលែងលះគ្នាពីតុលាកា ព្រោះលោកបានដឹងកំហុស និងចង់វិលត្រឡប់ទៅមើលថែប្រពន្ធដូចដើមវិញ។

ក្រោយមានការបង្ហោះរបស់ភរិយាខ្លួនហើយដោយបញ្ចាក់ច្បាស់ៗថាបញ្ចប់ពីទំនាក់ទំនងប្តីប្រពន្ធហើយធ្វើឲ្យ ពូម៉ៅ បានចេញវីដេអូរៀបរាប់អំពីការមានទំនាស់ជាមួយគ្នារវាង ភរិយា ជាពិសេសនោះ លោកក៏បាននិយាយបណ្តើរ យំបណ្តើរគួរឲ្យអាណិតខ្លាំងណាស់ ជាងនេះទៅទៀត គាត់និយាយថា នឹកប្រពន្ធកូនខ្លាំងណាស់ សូមឲ្យប្រពន្ធលើកលែងឲ្យគាត់ម្តងទៀត៕ ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖