អភិបាលរាជធានីភ្នំពេញ បានសម្រេចបិតផ្លូវ20A ឬហៅផ្លូវ104 ខណៈនេះទឹកស្ទឹងព្រែកត្នោតហក់ឡេីងខ្លាំងដល់កំរិតប្រកាសអាសន្ន…(មានវីដេអូ)
ភ្នំពេញ៖ គិតត្រឹមវេលាម៉ោង១០យប់នេះ ត្រូវនឹងថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២១នេះ គ្រោះទឹកជំនន់ បានកំពុងតែវាយបុកពី ស្ទឹងព្រែកត្នោតដែលមានប្រភពពីឱរ៉ាល់ខេត្តកំពង់ស្ពឺ ឆ្ពោះមកកំណាត់ផ្លូវ២០A ចន្លោះពីរង្វង់មូលគួរស្រូវ ព្រមទាំងបានហូរកាត់ផ្លូវ ត្រង់ចំណុចភូមិវាលថ្លាន់ សង្កាត់គង់នយ ខណ្ឌដង្កោ ខណៈពេលនេះ ភិបាលរាជធានីភ្នំពេញ បានសម្រេចបិតផ្លូវបណ្តោះអាសន្ន។
តាមប្រភពពីអង្គភាពសារព័ត៌មានខ្មែរ បានឲ្យដឹងថា ប្រជាពលរដ្ឋដែលស្ថិតក្នុងខណ្ឌដែលរងផលប៉ះពាល់ ត្រូវប្រមូលឥវ៉ាន់ចេញពីផ្ទះចេញសិន ហើយរកទីតាំងដែលសមគួរដើម្បីសុវត្តិភាព ហើយពេលនេះមានគ្រឿងចក្រជាច្រេីនគ្រឿង និងអាជ្ញាធរមូលដ្ឋាន រួមទាំងប្រជាពលរដ្ឋកំពុងតែទប់ទំនប់ដែរពោព្រាបផងដែរ មិនដឹងថាទប់ជាប់ឬយ៉ាងណាទេ សូមបងប្អូនរស់នៅតំបន់រងនៅការជនលិចបង្កេីនការប្រុងប្រយ័ត្នទាំងអស់គ្នា៕
សូមទស្សនាវីដេអូខាងក្រោម៖
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។