ឡូយកប់! Elon Musk ត្រៀមបញ្ចេញរថយន្ដអគ្គីសនី Tesla Cybertruck នៅចុងឆ្នាំ២០២២…
សីហា
-

Tesla៖ ថ្មីៗនេះក្រុមហ៊ុនTesla បសនធ្វើការបញ្ចេញនូវវីដេអូថ្មីមួយអំពីឡានភីកអាប់អគ្គីសនី Tesla Cybertruck ដែលរថយន្ដប្រភេទនេះអាចនឹងត្រូវធ្វើការបញ្ចេញលក់នៅក្នុងចុងឆ្នាំ២០២២ ។

ឈុតខ្លីៗអំពី Cybertruck ថ្មីរបស់ក្រុមហ៊ុន Tesla ត្រូវបានចែករំលែកនៅលើអ៊ីនធឺណិតដោយអ្នកផ្នែកបច្ចេកទេសរថយន្តអគ្គិសនីម្នាក់ឈ្មោះ Harsimran Bansal ដែលបានកើតឡើងដើម្បីថតវីដេអូឃ្លីបនេះ អំពីលក្ខណះសម្បត្តិដ៏អស្ចារ្យនៃរថយន្ដអនាគតមួយប្រភេទនេះ។ វីដេអូនេះបានបង្ហាញពី Cybertruck កំពុងតែធ្វើការបើកបរទាំងនៅក្នុងបរិស្ថានទីក្រុង និងខាងក្រៅ ហើយវាពិតជាពិបាកនឹងបដិសេធខ្លាំងណាស់ក្នុងការចង់សាកល្បងជាមួយ រថយន្តភីកអាប់អគ្គិសនីមួយប្រភេទនេះដែលមើលទៅដូចជាយានជំនិះនៅក្នុងអនាគតកាលសម្រាប់មនុស្សជំនាន់ថ្មីអញ្ចឹង។

ទស្សនាវីដេអូខ្លីៗនៃរថយន្ដ Cybertruck ថ្មីរបស់ក្រុមហ៊ុន Tesla នៅក្នុងវីដេអូខាងក្រោម៕

សម្រួលអត្ថបទដោយ៖Qi an

ប្រភព៖teslarati