ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២១ គម្រោងបំណក់ អេកូ ផាក នៃក្រុមហ៊ុន អេស អ៊ិម អេកូ ឌីវេឡុបម៉ុន ឯ.ក បានរៀបចំសិក្ខាសាលា ស្តីអំពីដំណើរការអភិវឌ្ឍរបស់គម្រោងបំណក់ អេកូ ផាក និងគោលបំណងថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលមានទំនុកចិត្តមកលើក្រុមហ៊ុនផងដែរ ។
នៅក្នុងឱកាសនោះផងដែរលោក ស៊ីម មករា អគ្គនាយកក្រុមហ៊ុនអេស អិម អេកូ ឌីវេឡុបម៉ិន ឯ.ក បានធ្វើបទបង្ហាញជូនដល់ អតិថិជន និងភ្ញៀវកិត្តយសទាំងអស់ ពីការវិវឌ្ឍន៍របស់គម្រោង បំណក់ អេកូ ផាក និងប្រសាសន៍សំណេះសំណាលដល់អង្គសិក្ខាសាលាទាំងមូល ហើយអ្វីកាន់តែពិសេសនោះ គឺលោក និងលោកស្រី អគ្គនាយិកាបំណក់ អេកូ ផាក ពិតជាមានអារម្មណ៍សប្បាយចិត្ត នៅពេលដែលឃើញវត្តមានរបស់អតិថិជន បានអញ្ជើញចូលរួមលើសការព្រៀងទុក ។
នៅក្នុងឱកាសនោះដែរ ក៏មានការចូលរួមពីលោក ធី ពេជ្រ ស្ថាបនិកគម្រោង ភូមិឋានជម្ជូព្រឹក្ស បានអញ្ជើញចូលរួមចែករំលែក អំពីប្រភេទអចលនទ្រព្យ ប្រភេទប្លង់ដី និងពីមូលហេតុដែលយើងគួរវិនិយោគលើវិស័យអចលនទ្រព្យ ដូចគ្ននោះដែរក៏មានការអញ្ជើចូលរួមពីអតិថិជន VIP គឺអ្នកស្រី អ៊ឹង ស៊ីវហូយ ដែលជាអតិជនបានទិញដីច្រើនឡូតិ៍ពីក្រុមហ៊ុនដោយទំនុកចិត្តខ្ពស់ ក៏បានឡើងបញ្ចេញមតិយោបល់ អំពីអារម្មណ៍កក់ក្តៅ និងទំនុកចិត្តទៅដល់ក្រុមហ៊ុន ។
ទន្ទឹងនឹងនេះដែរ បំណក់អេកូផាក មានសេចក្តីរីករាយយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលបានអញ្ជើញចូលរួមកម្មវិធីសិក្ខាសាលា ស្ដីអំពី "ការអភិវឌ្ឍរបស់គម្រោងបំណក់អេកូផាក " និងមានការបើកនៅគម្រោងថ្មីចំការទុរេន។ និងសូមអរគុណអតិថិជនដែលបានកក់ប្រម៉ូសិន១០ប្លង់ដំបូង សូមជូនពរអតិថិជនទាំងអស់ឲ្យមានសុខភាពល្អ និងជោគជ័យគ្រប់ភារៈកិច្ចការងារ។
នៅចុងកម្មវិធី ក្រុមហ៊ុនក៏មានចាប់រង្វាន់ ដើម្បីលើកទឹកចិត្ត ដល់អតិថិជនដែលបានចូលរួម ក្រុមហ៊ុន ក៏មានការចាប់រង្វាន់ដីចំនួន៤ឡូតិ៍ ដូងក្រអូប ចំនួន ២០ដើម លម៉ើចំនួន ២០ដើម ក្រញូងចំនួន ៦០ដើម ក្ងោកចំនួន ២០ដើម និងដើមទទឹមចំនួន ២០ដើម ជូនដល់អតិថិជនផងដែរ ៕