កាលពីខែធ្នូរំលងទៅថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា OPPO ដ៏មានឈ្មោះបោះសម្លេងលំដាប់ថ្នាក់ពិភពលោករបស់ប្រទេសចិន បានលាតត្រដាងពីរបកគំហើញថ្មីនិងបច្ចេកវិទ្យាថ្មីៗរបស់ខ្លួនពាសពេញសកលលោកយ៉ាងកក្រើក។ ដូចនេះ តើអ្នកទាំងអស់គ្នានៅចាំបានអត់ថា OPPO បានបញ្ចេញផលិតផលថ្មីអ្វីខ្លះក្នុងវិស័យបច្ចេកវិទ្យា?
ជាការពិតណាស់ កាលពីថ្ងៃទី14-15 ខែធ្នូ ឆ្នាំ2021 ក្រុមហ៊ុនស្មាតហ្វូន OPPO បានធ្វើព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំគឺ OPPO INNO Day ដែលបានលាតត្រដាងពីបច្ចេកវិទ្យាថ្មីចុងក្រោយបង្អស់ចំនួន 3 ក្នុងពេលតែមួយរួមមាន កំពូលស្មាតហ្វូនអេក្រង់បត់ OPPO Find N, វ៉ែនតាវៃឆ្លាត OPPO Air Glass, និងបន្ទះឈីប MaliSilicon X ។
យ៉ាងណាមិញ ក្រោយពីការដាក់សម្ពោធលើសកលលោកនូវកំពូលស្មាតហ្វូន OPPO Find N អេក្រង់បត់ រួចមក សង្កេតឃើញថាបណ្តាវេបសាយបច្ចេកវិទ្យាបរទេសល្បីៗក្រៅស្រុកជាច្រើនបានចុះផ្សាយសុះសាយពាសពេញពិភពលោក ព្រមទាំងធ្វើឲ្យអ្នកនិយមគាំទ្រប្រ៊េន OPPO ជ្រួលច្របល់ខ្លាំងក្លាមិនធម្មតាដែរ។ ក្នុងនោះផងដែរ សូម្បីតែវេបសាយល្បីៗក្នុងស្រុកយើងជាច្រើនក៏បានធ្វើការចុះផ្សាយវែកញែកនូវលើកំពូលស្មាតហ្វូន OPPO Find N មួយនេះដែរ។ ឆ្ងល់ណាស់មែនទេ! ហេតុអ្វីកំពូលស្មាតហ្វូន OPPO Find N មានលក្ខណៈលេចធ្លោ និងពិសេសអ្វីទើបបណ្តាលឲ្យមានព័ត៌មានសុះសាយយ៉ាងកក្រើកបែបហ្នឹង? ព្រមទាំងជម្រុញឲ្យម្នាក់ៗចង់តាមដាន ចង់តេស្ត និងសាកប្រើផ្ទាល់លើទូរស័ព្ទអេក្រង់បត់នេះ?
ពិតណាស់! សម្រាប់ OPPO Find N ជាកំពូលស្មាតហ្វូនអេក្រង់បត់របស់ OPPO ដែលបានប្រើរយៈពេល 4 ឆ្នាំក្នុងការស្រាវជ្រាវ និងអភិវឌ្ឍដើម្បីទទួលបាននូវការរចនាតែមួយគ្មានពីរទាំងអេក្រង់ខាងមុខ និងអេក្រង់ខាងក្នុងជាមួយនឹងគន្លឹះបត់ដោយមិនឃើញស្នាមផ្នត់នៅចំកណ្តាលដូចទៅនឹងស្មាតហ្វូនអេក្រង់បត់ដទៃឡើយ។ ដោយសារតែស្មាតហ្វូននេះបានរចនាអេក្រង់ឡើងបែបតំណក់ទឹក និងបំពាក់ដោយគ្រឿងបន្លាស់តូចៗរាប់រយយ៉ាងម៉ត់ចត់ក្នុងការផលិត ដើម្បីធានាបាននូវអេក្រង់ដែលគ្មានស្នាមថ្នេរ គ្មានស្នាមផ្នត់។ លើសពីនេះ អេក្រង់នេះថែមទាំងជួយឲ្យផ្នែកទាំងសងខាងនៃទូរស័ព្ទអាចបត់ផ្អឹបចូលគ្នាបានយ៉ាងជិតល្អ និងមិនមានសល់ចន្លោះប្រហោងកណ្តាល ដែលជាចំណុចសំខាន់ក្នុងការការពារមិនឲ្យធូលីតូចៗជាប់ចូលក្នុងអេក្រង់ទូរស័ព្ទ។
ក្រៅពីចំណុចពិសេសនិងលេចធ្លោរបស់អេក្រង់បត់ដោយគ្មានស្នាមផ្នត់ OPPO Find N ក៏បានបំពាក់នូវអេក្រង់ AMOLED- Ultra-Thin Glass ដែលវាគាំទ្រជាមួយល្បឿន Refresh Rate 1Hz-120Hz។ ចំពោះអេក្រង់ខាងមុខមានទំហំ 5.49 អ៊ីញ ជាអេក្រង់ AMOLED ការពារដោយកញ្ចក់ Gorilla Glass Victus និងមានកម្រិត Refresh Rate 60Hz។ ចំណែកកាមេរ៉ា OPPO Find N មានចំនួន 5 គ្រាប់ដោយនៅផ្នែកខាងក្រោយមាន 3 គ្រាប់ទំហំ 50MP+13MP+16MP, នៅលើអេក្រង់ខាងក្នុងមួយគ្រាប់ដែលមានទំហំ 32MP និងលើអេក្រង់ខាងមុខមួយគ្រាប់មានទំហំ 32MP ដូចគ្នា។ រីឯថាមពលថ្មរបស់ OPPO Find N មានទំហំ 4500mAh ជាមួយបច្ចេកវិទ្យាសាកថ្មលឿន 33W និងបច្ចេកវិទ្យាសាកថ្មឥតខ្សែ 15W។ ដោយឡែក OPPO Find N បានបំពាក់ដោយបន្ទះឈីប Snapdragon 888 5G និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 12 ជាមួយនឹង ColorOS 12 ក្នុងនោះវាមាន 2 ជម្រើសគឺ RAM 8GB+256GB ROM និង RAM 12GB+512GB ROM។ អ្វីដែលសំខាន់កំពូលស្មាតហ្វូន OPPO Find N បាននាំមកនូវជាមួយនឹងជម្រើសរហូតដល់ទៅ 3 ពណ៌គឺ ស ខ្មៅ និងស្វាយ។
យ៉ាងណាហើយ? បន្ទាប់ពីបានដឹងលក្ខណៈពិសេសរបស់កំពូលស្មាតហ្វូននេះរួចមក តើអ្នកទាំងអស់គ្នាអាចទាយតម្លៃបានអត់ខ្ទង់ប្រហែលប៉ុន្មានដែរ? នេះបើយោងតាមប្រភពសារព័ត៌មានធំៗនៃប្រទេសចិនបានឲ្យថាសម្រាប់ OPPO Find N បំពាក់ RAM 8GB+128GB ROM (តម្លៃប្រហែល $1200) ចំណែក OPPO Find N បំពាក់ RAM 12GB+256GB ROM (តម្លៃប្រហែល $1400)។
ម្លោះហើយ អ្វីដែលកាន់តែពិសេសនោះលេចលឺថាក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាគឺគ្រោងនឹងរៀបចំកម្មវិធី Media Experience នាថ្ងៃទី10 ខែមករា ឆ្នាំ2022 ដោយមានការអញ្ជើញវត្តមានមិត្តៗបងប្អូនអ្នកសារព័ត៌មានក្នុងស្រុកជាច្រើនស្ថាប័នមកចូលរួមដើម្បីធ្វើតេស្តលើរបកគំហើញថ្មីៗទំនើបចុងក្រោយគេបង្អស់របស់ OPPO ផងដែរ៕