ក្រសួងសុខាភិបាលសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលករណីវិជ្ជមានវីរុសកូវីដ-១៩ បម្លែងថ្មី អូមីក្រុង (Omicron) ចំនួន ០១នាក់ ក្នុងសហគមន៍នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ក្នុងពេលថ្មីៗនេះ ក្រសួង បានរកឃើញករណ៍វិជ្ជមានកូវីដ-១៩បម្លែងថ្មី ឈ្មោះ អូមីក្រុង (Omicron) ម្នាក់ ដែលមានលទ្ធផលវិភាគបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ករណីនេះ គឺ ជាករណ៍ឆ្លងក្នុងសហគមន៍។
វីរុសប្រភេទថ្មី omicron បានធ្វើឱ្យប្រទេសជាច្រើនជុំវិញពិភពលោកមានការភ័យស្លន់ស្លោ និងមានការប្រុងប្រយ័ត្នបន្ថែមទៀត។ ដោយប្រទេសខ្លះបានធ្វើការចាប់ផ្តើមបិទអ្នកទេសចរដែលមកពីប្រទេសដែលមានហានិភ័យនៃការឆ្លងនៃវីរុសមួយនេះ ដែលវាមានភាពធន់នឹងថ្នាំបង្ការ។លោកស្រី Angelique Kootsia ប្រធានសមាគមវេជ្ជសាស្ត្រអាហ្វ្រិកខាងត្បូងបានបញ្ចាក់ពីវីរុស Covid19 ដែលបានបំប្លែងខ្លួនទៅជាវីរុសចុងក្រោយបង្អស់ដែលមានឈ្មោះ Omicron (B.1.1.529) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន The Telegraph ពីចក្រភពអង់គ្លេសថា រោគសញ្ញានៃការឆ្លងមេរោគនៃមេរោគប្រភេទថ្មីមិនធ្ងន់ធ្ងរនោះទេ ប៉ុន្ដែមានសមត្ថភាពឆ្លងលឿនបំផុត ជាពិសេសអាការនៃការឆ្លងខុសពីវីរុសCovid19ដើមដូចជា៖
• ការបែកញើសមិនឈប់នៅពេលយប់ ជារោគសញ្ញាថ្មី
• ការបាត់បង់រសជាតិ ឬក្លិនអាចនឹងពិបាករកឲ្យឃើញ
• ឈឺសាច់ដុំ
• អស់កម្លាំង
• មានអារម្មណ៍ក្តៅខ្លួន។ល៕