Love Riya គឺជាអ្នកលក់អនឡាញដ៏ល្បីឈ្មោះម្នាក់ដែលមហាជជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសនោះគឺរឿងស្នេហារបស់នាងតែម្តង ក្រោយពេលបែកគ្នាជាមួយនិងលោក ដេន សូនី មិនបានប៉ុន្មានខែផង ចុងក្រោយ Love Riya រកបានអ្នកស្អំបេះដូងយ៉ាងលឿន ហើយត្រូវបានគេស្គាល់ថាជាប៉ូលិសថែមទៀតផង ។
យ៉ាងណាមិញបន្ទាប់ពីមើលចិត្តគ្នាបានត្រឹមរយៈពេលតែ ១ ខែស្រាប់តែអ្នកនាង Love Riya ជាមួយនិងគូស្នេហ៍ក្រោយក៏បានកាន់ដៃគ្នាចូលរោងការយ៉ាងលឿន ដែលធ្វើឲ្យហ្វេនៗជាច្រើនមានការភ្ញាក់ផ្អើល និងរំភើបចិត្តជួស Love Riya ដែលទទួលបានស្វាមីល្អផងដែរ ។
ជាមួយគ្នានេះដែរបន្ទាប់ពីអ្នកទាំងពីររៀបការបានមួយរយៈឃើញថា ស្នេហារបស់អ្នកទាំងពីពេលខ្លះផ្អែមល្ហែម ពេលខ្លះក៏ល្វីង ហើយដូចនៅកាលពីពេលថ្មីៗនេះអញ្ចឹង គេបានឃើញLove Riya ធ្វើការ Live វិដេអូនៅលើបណ្តាញសង្គមរួចនិយាយពាក្យសម្តីបែបនេះពេញៗមាត់ថា នាងចង់ក្លាយជាស្ត្រីមេម៉ាយម្តងទៀត ព្រោះរាល់ថ្ងៃនេះស្វាមីរបស់អ្នកនាងក្រោយនេះគឺជាមនុស្សប្រមឹក ក្រោយឃើញ Love Riya ខឹងខ្លាំងដល់ថ្នាក់នេះស្វាមីរបស់អ្នកនាង ក៏ចូលមកធ្វើការលួងលោម ហើយសន្យាថាចាប់ពីពេលនេះទៅគឺឈប់ផឹកទៀតហើយ... ៕ សូមទស្សនាវិដេអូខាងក្រោម ៖