USA ៖ បុរសអាមេរិកម្នាក់បានក្លាយជាមនុស្សដំបូងគេក្នុងពិភពលោកដែលទទួលបានការប្តូរបេះដូងពីសត្វជ្រូកក្នុងការកែប្រែហ្សែនរបស់ខ្លួន។
លោក David Bennett អាយុ ៥៧ឆ្នាំ ត្រូវបានគេនិយាយថាគាត់មានសុខភាពល្អនៅក្នុងរយះពេលបីថ្ងៃបន្ទាប់ពីគាត់ធ្វើការវះកាត់ផ្លាស់ប្ដូរបេះដូងជ្រូកអស់រយៈពេល 7 ម៉ោងនៅក្នុងបន្ទប់ Baltimore ទោះបីជាវាមិនទាន់ច្បាស់ថាតើឱកាសនៃការរស់រានមានជីវិតរយៈពេលវែងរបស់គាត់យ៉ាងណាក៏ដោយ ក៏ការវះកាត់ប្តូរសេរីរាង្គមួយនេះត្រូវបានគេចាត់ទុកថាជាក្តីសង្ឃឹមចុងក្រោយក្នុងការសង្គ្រោះជីវិតលោក Bennett ព្រោះគាត់ត្រូវបានគេចាត់ទុកថាគ្មានសិទ្ធិទទួលបានការប្តូរពីសេរីរាង្គរបស់មនុស្សនោះឡើយ។
គ្រូពេទ្យវះកាត់លោកវេជ្ជបណ្ឌិត Bartley Griffith បាននិយាយថា ការវះកាត់នឹងនាំពិភពលោក "មួយជំហានខិតទៅជិតការដោះស្រាយវិបត្តិកង្វះសរីរាង្គ"។
បច្ចុប្បន្នមនុស្ស 17 នាក់បានស្លាប់ជារៀងរាល់ថ្ងៃនៅសហរដ្ឋអាមេរិកដែលកំពុងរង់ចាំការប្តូរសរីរាង្គ ដោយមានច្រើនជាង 100,000 នាក់ត្រូវបានគេរាយការណ៍ថាស្ថិតក្នុងបញ្ជីរង់ចាំ៕
សម្រួលអត្ថបទដោយ៖Qi an
ប្រភព៖BBC