កើនរាល់ថ្ងៃហើយ ! ថ្ងៃនេះក្រសួងប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៤៤នាក់បន្ថែម ជាករណីវីរុស បំប្លែងខ្លួនថ្មី អូមីក្រុង ទាំងអស់…
-

ភ្នំពេញ ៖ នាថ្ងៃទី ២២ ខែមករា ឆ្នាំ២០២២ នេះក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសមួយជូនសាធារណៈជនទាំងអស់ឲ្យបានជ្រាបថា ថ្ងៃនេះក្រសួងបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៤៤នាក់ នាក់បន្ថែមទៀត ហើយនៅក្នុងនោះដែរមានករណីឆ្លងក្នុងសហគមន៍ចំនួន ១៦ នាក់ នាំចូលពីក្រៅប្រទេសចំនួន ២៨ នាក់ ។ 

ក្រសួងសុខាភិបាលក៏បានបញ្ជាក់បន្ថែមទៀតថា ថ្ងៃនេះមានអ្នកជំងឺជាសះស្បើយចំនួន ១៥ នាក់ ហើយចំណែកអ្នកជំងឺដែលបានបាត់បង់ជីវិតនៅក្នុងថ្ងៃនេះគឺមិនមាននោះទេ ៕