កូវីដ១៩៖ កាលពីថ្មីនេះអ្នកវិទ្យាសាស្ដ្របានធ្វើការបង្ហាញពីហ្សែននៃវ៉ារ្យ៉ង់ COVID-19 ថ្មីដែលគេស្គាល់ថា AY.4.2 ដែលវ៉ារ្យ៉ង់ហ្សែនបំលែងថ្មីមួយនេះអាចមានសមត្ថភាពឆ្លងខ្លាំងជាងពពួក Deltaដើម ។
មេរោគ AY.4.2 ឬ "Delta Plus គឺជាការបំលែងខ្លួនថ្មីពីពពួកវីរុស Delta ចាស់ ដែល បច្ចុប្បន្នវាកំពុងរីករាលដាលនៅទាំងនៅសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស។
ទិន្នន័យដំបូងពីចក្រភពអង់គ្លេសបង្ហាញថា AY.4.2 អាចឆ្លងលើសលឿនលើសពូជ Delta ដើម 10 ភាគរយ ប៉ុន្តែក៏ត្រូវតម្រូវឲ្យមានការធ្វើការស្រាវជ្រាវបន្ថែមទៀតទាក់ទងជាមួយនឹងហ្សែនថ្មីនៃវីរុសប្រភេទនេះដូចគ្នា។
អ្នកវិទ្យាសាស្ត្រនិយាយថាការឆ្លងកាន់តែច្រើនចំពោះវីរុសមួយនេះអាចនឹងកើតឡើងមានប៉ុន្ដែមិនមែនមានន័យថាវាគ្រោះថ្នាក់ជាងវីរុសដើមនោះទេហើយការចាក់វ៉ាក់សាំងនៅតែជាការការពារដ៏ល្អបំផុតប្រឆាំងនឹងការផ្លាស់ប្តូរហ្សែននៃវ៉ារ៉្យង់ទាំងអស់នៃកូវីដ ១៩៕
សម្រួលអត្ថបទដោយ៖ Qi an
ប្រភព៖ CGTN